ជាតិ
បទសម្ភាសន៍
វីដេអូ
ក្រៅពីតំបន់បេតិកភណ្ឌ ផលិតផល​ក្នុងស្រុក ក៏ជួយឱ្យទេសចរកាន់តែស្គាល់កម្ពុជា
11, May 2024 , 9:59 am        
រូបភាព
សៀមរាប៖  ខនហ្វីរេល(Confiel) ជាសហគ្រាសខ្មែរដំបូងគេដែលបានកែច្នៃធនធានក្នុងស្រុកចេញពីត្នោត ប្រមាណជាង៣០មុខ ដូចជា ស្ករត្នោត ស្រាទឹកត្នោត ខ្មេះជាដើម។ ជាមួយគ្នានេះ ផលិតផលខ្មែរគុណភាពអន្តរជាតិ ខន ហ្វីរេល បានសម្ភោធទីតាំងថ្មី នៅសៀមរាប ដែលជាខេត្តមានសក្តានុពល ក្នុងវិស័យទេសចរណ៍។ វត្តមាននៃផលិតផលខ្មែរទាំងនេះ នឹង ផ្តល់ផលចំណេមួយផ្នែកទៀត ក្រៅពីតំបន់បេតិកភណ្ឌនានា ដែលទេសចរអន្តរជាតិគួរដឹង។



នាថ្ងៃសម្ភោធ ក៏មានវត្តមាននៃស្ថាបនិកនៃក្រុមហ៊ុន ខនហ្វីរេល ប្រតិបត្តិករពាក់ព័ន្ធជាច្រើន ក្នុងនោះក៏មានការចូលរួមពីលោក ឌុច សារ៉េត អនុប្រអានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាបផងដែរ។
 
លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន ខនហ្វីរេល នៅលើទឹកដីអង្គរ នឹងជាផ្នែកមួយនៃការទាក់ទាញទេសចរ តាមរយៈផលិតផលក្នុងស្រុក។ 
 
អនុប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប បន្តថា ជាធម្មតានៅក្នុងប្រទេសមួយ មិនពឹងផ្អែកទៅលើផលិតផលតែមួយមុខនោះទេ ហើយក៏មិនពឹងផ្អែកទៅលើក្រុមហ៊ុនតែមួយនោះដែរ។ នៅពេលដែលកម្ពុជា មានផលិតផលច្រើន ផលិតផលដែលមាននៅក្នុងស្រុកច្រើន ក្រុមហ៊ុនច្រើនដែលអាចមានការផលិតផលិតផ្សេងៗគ្នា ជាផលិតផលមួយនៅក្នុងស្រុក គឺជាការទាក់ទាញមួយដល់ទេសចរ។ ទេសចរ អាចមានឱកាសចាប់អារម្មណ៍ច្រើន មានជម្រើសកាន់តែច្រើន ទាក់ទាញឲ្យទេសចរ មកទស្សនា ហើយអាចមកស្នាក់នៅទីនេះបន្ថែមទៀតបាន។ 



លោក ឌុច សារ៉េច ពន្យល់បែបនេះ៖ «នៅពេលដែលខ្ញុំបានស្គាល់នូវខនហ្វីរេល ផលិតផលនេះគឺជាផលិតផលនៃអត្តសញ្ញាណខ្មែរ។ តំបន់ទេសចរសៀមរាប ជាតំបន់បេតិកភណ្ឌ ដែលយើងមានវប្បធម៌ដល់រុងរឿងជាដើម ប៉ុន្តែយើងមានតែ វប្បធម៌នៃបេតិកភណ្ឌមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ យើងមានប្រជាជន មានស្នាមញញឹម រាក់ទាក់ទទួលស្វាគមន៍ភ្ញៀវទេសចរមកកាន់តំបន់របស់យើង ហើយយើងមានផលិតផលដែលផលិតដោយកូនខ្មែរ មានគុណភាពខ្ពស់ ជាផលិតផល ផលិតចេញពីធនធានក្នុងស្រុក ទាំងនេះគឺជាចំណុចមួយដ៌សំខាន់ នៅពេលដែលយើងអាចកែច្នៃធនធានក្នុងស្រុកមានគុណភាពខ្ពស់ នេះជាមោទកភាពខ្ពស់។»
 
ការកែច្នៃធនធានក្នុងស្រុក ឲ្យក្លាយជាផលិតផលមួយ មានគុណភាព និងស្តង់ដាអន្តរជាតិបែបនេះ គឺជាមោទកភាពរបស់ខ្មែរគ្រប់រូប។ ជាពិសេសនៅក្នុងតំបន់សៀមរាប ដែលមានការដាក់លក់នូវផលិតផល ច្នៃដោយកូនខ្មែរ។ ក្នុងនាមជាអនុប្រធានសមាគមន៍ទេសចរណ៍ខេត្តសៀមរាប នឹងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រតិបត្តករទាំងអស់ ដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ មគ្គទេសក៍ អ្នកពាក់ព័ន្ធក្នុងវិស័យនេះគួរចូលរួមគាំទ្រគុណភាពផលិតផលក្នុងស្រុកផងដែរ។
 
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន ខនហ្វីរេល (Confirel) បានសម្ពោធដំណើរការទីតាំងថ្មីមួយទៀត ស្ថិតនៅតាមបណ្ដោយវិថីព្រះសីហនុ ទល់មុខសណ្ឋាគារសូហ្វីតែល ក្រុងសៀមរាប៕







Tag:
 ThmeyThmey
 ខនហ្វីរេល
 សៀមរាប
 អាហារកែច្នៃ
 ទេសចរណ៍
 លោក ឌុច សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com