កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង មានភាគរយឈ្នះ Euro ច្រើនជាងគេ ខណៈព័រទុយហ្កាល់ បែលហ្ស៊ិក អង់គ្លេស នៅបន្តបន្ទាប់
12, Jun 2024 , 8:29 am        
រូបភាព
ព្រឹត្តិការណ៍បាល់ទាត់លំដាប់ទ្វីបអឺរ៉ុប ​UEFA Euro 2024 កំពុងតែខិតជិតមកដល់ ដោយការប្រកួតបើកឆាករវាងម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វាគមន៍ក្រុមស្កុតឡែន នឹងចាប់ផ្តើមនៅរាត្រីថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ក្រុមជម្រើសជាតិទាំង ២៤ សុទ្ធតែមានកម្រិតប្រកួតប្រជែងមិនធម្មតា។


វគ្គចែកពូល EURO 2024 ចាប់ផ្តើមការប្រកួតពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ២៧ ខែមិថុនា ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងបញ្ចប់នៅថ្ងៃទី២០ ខែកក្កដា។ 
 
ការទន្ទឹងរង់ចាំជាយូរសម្រាប់ព្រឹត្តិការណ៍ EURO 2024 ក៏កាន់តែជិតមកដល់ ម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងប្រកួតបើកឆាកការប្រកួតដំបូងបង្អស់ ក្នុងកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមភ្ញៀវស្កុតឡែន។ 
 
សម្រាប់កម្រិតការប្រកួតប្រជែង បន្ទាប់ពីក្រុមទាំងអស់បានឆ្លងកាត់ការប្រកួតមិត្តភាពកម្តៅសាច់ដុំរៀងខ្លួនៗរួចមក ត្រៀមដើម្បីការប្រកួត បារាំងត្រូវបានគេមើលឃើញថានៅតែជាក្រុមមួយមិនអាចមើលរំលងបាន ពីសមត្ថភាពដ៏ខ្លាំង ខណៈព័រទុយហ្កាល់ ប្រកួតជម្រុះមិនដែលចាញ់ក៏ជាបេក្ខភាពដ៏ខ្លាំង។ អ៊ីតាលី ត្រូវបានគេគិតថាកំពុងតែមានបញ្ហាធ្លាក់ទម្រង់លេងបន្តិចបន្តួច ហើយអង់គ្លេស ស្ថិតក្នុងនាមជាក្រុមមិនងាយប៉ាន់ស្មាន ព្រោះតែក្រុមមានការផ្លាស់ប្តូរកីឡាករវ័យក្មេងចូលក្រុមជាច្រើន។ 
  


ប៊ែលហ្សិល និងអេស្ប៉ាញ ក៏បង្ហាញការប្រកួតកាលពីវគ្គជម្រុះល្អដូចគ្នា មិនខុសពីព័រទុយហ្កាល់ ហើយកម្រិតការប្រកួតប្រជែងពានលំដាប់ទ្វីបអឺរ៉ុបលើកនេះ ក្រុមទាំងពីរក៏មានការចាប់អារម្មណ៍សម្រាប់ឱកាសឈ្នះ។ ចំណែកម្ចាស់ផ្ទះអាល្លឺម៉ង់វិញ ដែលដឹកនាំដោយលោក Julian Nagelsmann កំពុងតែកសាងក្រុមឱ្យខ្លាំងឡើងវិញ ឱ្យសមម្រិតក្នុងការប្រកួតប្រជែងពានអន្តរជាតិដូចកាលពីឆ្នាំ ២០១៤ ដែលក្រុមឈ្នះ World Cup។
 
ខាងក្រោមនេះជាកម្រិតក្រុមទាំង ២៤ សម្រាប់ការប្រកួត ​Euro 2024 បើតាមការវិភាគរបស់គេហទំព័រ Goal.com៖
 
១.បារាំង  ២.ព័រទុយហ្កាល់ ៣.ប៊ែលហ្ស៊ិក ៤.​​អង់គ្លេស ៥.​​​​​ អាល្លឺម៉ង់ (ម្ចាស់ផ្ទះ) ៦.​​អេស្ប៉ាញ ៧.ហូឡង់ ៨.​​អូទ្រីស ៩.​​ក្រូអាស៊ី ១០.អ៊ីតាលី (ការពារជើងឯក) ១១.ដាណឺម៉ាក ១២.ហុងគ្រី ១៣.តួកគី ១៤.អ៊ុយក្រែន ១៥.ស្វ៊ីស ១៦.សាធារណរដ្ឋឆែក ១៧.ស្លូវ៉ាគី ១៨.ស្លូវេនី ១៩.ស៊ែប៊ី ២០.រូម៉ានី ២១.ស្កុតឡែន ២២.ប៉ូឡូញ ២៣.អាល់បានី ២៤.ហ្សកហ្ស៊ី៕ 
 




Tag:
 EURO 2024
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com