ជាតិ
JCB Cambodia នៃក្រុមហ៊ុនRMA​ ផ្ដល់ប្រម៉ូសិនពិសេស ដោយអតិថិជនអាចយក​គ្រឿងចក្រចាស់ផ្លាស់ថ្មី ពីក្រុមហ៊ុនបានគ្រប់ម៉ូឌែល​
12, Jun 2024 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខគ្រឿងចក្រធុនធ្ងន់ ម៉ាក JCB ប្រចាំប្រទេសកម្ពុជា ដែលជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោក និងជាផលិតផលរបស់ចក្រភពអង់គ្លេស បានបង្កើតនូវប្រម៉ូសិនពិសេស ដែលអាចឲ្យអតិថិជនរបស់ខ្លួន យក​គ្រឿងចក្រចាស់ មកដូរយកគ្រឿងចក្រថ្មី ចេញពីក្រុមហ៊ុនបានគ្រប់ម៉ូឌែលទាំងអស់។ ប្រម៉ូសិនពិសេសនេះ ​មានសុពលភាពចាប់ពីថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៤ រហូតតទៅ។
 
កម្មវិធីនេះ ជួយឱ្យអតិថិជនរបស់ ក្រុមហ៊ុន អ អិម​ អេ​ មានភាពងាយស្រួលក្នុងការលក់គ្រឿងចក្រចាស់ៗ និងទិញថ្មីវិញបាននៅកន្លែងតែមួយ​។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយការចំណាយផ្សេងៗ ទាក់ទងទៅនឹងការផ្សព្វផ្សាយ​ ស្វែងរកអ្នកទិញ សេវាកម្មរដ្ឋបាល កម្រៃជើងសារពីឈ្មួញកណ្ដាល និងចំណាយពេលតិចផងដែរសម្រាប់អតិថិជន។
 

 
ជាមួយគ្រឿងចក្រថ្មីរបស់ JCB អតិថិជន នឹងទទួលបាន​គ្រឿងចក្រដែលធន់ រឹងមាំ សន្សំសំចៃ និងបច្ចេកវិទ្យាទំនើប នៃប្រព័ន្ធ LiveLink ដែលអាចឲ្យអតិថិជន ពិនិត្យអំពីស្ថានភាពគ្រឿងចក្រ និងតំហែទាំម៉ាស៊ីន តាមប្រព័ន្ធអ៊ីនធឺណិត បានទាំងកុំព្យូទ័រ​ ឬទូរស័ព្ទដៃ បានយ៉ាងទំនើប និងងាយស្រួល។
 
ប្រម៉ូសិននេះ ក៏នឹងជួយឱ្យអតិថិជន មានឱកាសក្នុងការប្តូរពីគ្រឿងចក្រចាស់ៗរបស់ពួកគេ ដែលដំណើរការរអាក់រអួល ស៊ីប្រេង កម្លាំងខ្សោយ ចំណាយពេលច្រើនក្នុងការធ្វើការ មកទទួលបាននូវគ្រឿងចក្រថ្មីៗគ្រប់ម៉ូដែលរបស់​ JCB យកទៅប្រើប្រាស់តាមតម្រូវការ ហើយចំណាយប្រាក់តិច ទៀតផង។ នេះជាឱកាសដ៏ល្អកម្ររកបានពី JCB Cambodia ដែលផ្ដល់ឱកាសឲ្យអតិថិជនរបស់ខ្លួន អាចលក់ចាស់ទិញថ្មីបានយ៉ាងងាយស្រួល។
 
ក្រៅពីសេវាកម្ម លក់ទិញក្រុមហ៊ុន ក៏មានការផ្ដល់ជាសេវាកម្ម​ ជួលនិងបង់រំលោះផងដែរ ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗ ក្នុងការបង់រំលោះគ្រឿងចក្រយកទៅប្រើប្រាស់។


 
គួរបញ្ជាក់ផងដែរថា JCB ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោក ដែលជាផលិតផលរបស់ចក្រភពអង់គ្លេស ដែលត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន​ អ អិម អេ (ខេមបូឌា) ដែលរួមមានផលិតផលជាច្រើនដូចជា​ អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ ដែលវាបម្រើឲ្យវិស័យដែលសសរស្ដម្ភសេដ្ឋកិច្ចជាច្រើន​នៅក្នុងប្រទេសកម្ពុជាដូចជា សំណង់អគារទាបខ្ពស់ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្រ្ត វិស័យអចលនទ្រព្យ វិស័យកសិកម្ម ចំការដំណាំ កន្លែងជីកថ្ម ឬរ៉ែផ្សេងៗជាដើម៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com