កីឡាអន្តរជាតិ
អន្តរជាតិ
បើកឆាក Euro 2024 ម្ចាស់ផ្ទះអាល្លឺម៉ង់លត់ភ្ញៀវស្កុតឡែន ៥-១
15, Jun 2024 , 3:44 am        
រូបភាព
ចាប់ផ្តើមជំនួបបើកឆាកដំបូងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024 ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ បង្ហាញទម្រង់លេងល្អប្លែក ដោយលត់ក្រុមភ្ញៀវស្កុតឡែន លទ្ធផល ៥-១ ក្នុងជំនួបពូល A នាកីឡដ្ឋាន Allianz Arena ទឹកដីប្រទេសអាល្លឺម៉ង់ រាត្រីឈានចូលថ្ងៃទី១៥ ខែមិថុនា។


ការប្រកួតវគ្គទី១ អាល្លឺម៉ង់ពោរពេញដោយកីឡាករវ័យក្មេងពេញសមត្ថភាពតំបន់ប្រយុទ្ធ ធ្វើបានល្អខ្លាំង ដោយបើកការនាំមុខលទ្ធផល ៣-០ ទៅលើក្រុមភ្ញៀវស្កុតឡែន។ គ្រាប់បាល់បើកឆាកពី Florian Wirtz កីឡាករវ័យក្មេងវ័យ ២១ឆ្នាំ នាទី១០ ផ្តល់ទំនក់ចិត្តដល់ក្រុមកាន់តែខ្លាំង រហូតនាទី១៩ ខ្សែប្រយុទ្ធស្លាបវ័យ ២១ឆ្នាំ Jamal Musiala ស៊ុតគ្រាប់ទី២ បន្ថែម។
 
ហៀបបញ្ចប់ការប្រកួតទៅហើយ ការបង្កកំហុសរបស់ខ្សែការពារ Ryan Porteous ទៅលើ Ilkay Gundogan ធាក់ជើងក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឱ្យអាល្លឺម៉ង់ចំណេញគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ស៊ុតសម្រេចទីដោយខ្សែប្រយុទ្ធ Kai Havertz នាទី៤៥+១ ហើយស្កុតឡែន ទទួលកាត់ក្រហមសល់គ្នាត្រឹម ១០នាក់។
 
ចូលវគ្គទី២ ស្កុតឡែន ហាក់បីជាពិបាកក្នុងការប្រជែងស្វែងរកគ្រាប់បាល់មកវិញទល់នឹងក្រុមម្ចាស់ផ្ទះ ព្រោះតែខ្លួនមានត្រឹមតែកីឡាករ ១០នាក់ លេងក្នុងទីលាន។ នៅដើមវគ្គទី២ ការស៊ុតស្វែងរកគ្រាប់បាល់ហាក់បីមានភាពស្បើយជាងកាលពីវគ្គទីមួយ តែយ៉ាងណា កីឡាករខ្សែប្រយុទ្ធទើបប្តូរចូល Nicolas Fullkrug ស៊ុតទម្លោះសំណាញទីពីលើតំបន់គ្រោះថ្នាក់បន្ថែមគ្រាប់ទី៤ នាទី៦៨ ឱ្យអាល្លឺម៉ង់។ ហៀបបញ្ចប់ការប្រកួត ពោលនាទី៨៧ ទៅហើយ ស្កុតឡែនរកបានឱកាសស៊ុតបាល់ពិន័យ Free Kick ហើយការតែតរដាក់រដុបមុនសំណាញ់ទី ខ្សែការពារ Antonio Rudiger តែតបាល់ធ្វើឱ្យចូលទីខ្លួនឯង។

ស្ថិតនាទីបន្ថែមចុងម៉ោង កីឡាករ Emre Can បង្ហើយគ្រាប់បាល់ទី៥ នាទី ៩០+៣។
 
លទ្ធផល ៤-០ បានរក្សារហូតដល់ចប់ការប្រកួត ដ្បិតអាល្លឺម៉ង់ ជាម្ចាស់ផ្ទះរក្សាបាន ៣ពិន្ទុពីការប្រកួតយកឈ្នះស្កុតឡែន និងចង់រក្សាកម្លាំងត្រៀមសម្រាប់ការប្រកួតក្នុងវគ្គចែកពូលបន្តទៀត។ អាល្លឺម៉ង់ នឹងត្រូវជួបក្រុមហុងគ្រី នៅថ្ងៃទី១៩ ខែមិថុនា ខណៈក្រោយឈ្នះលើស្កុតឡែន ពួកគេជាក្រុមឈរលេខ ១ កំពូលតារាងបណ្តោះអាសន្ន៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com