ជាតិ
Siem Reap Shuttle Tours ៖ ទីតាំងអង្គុយរង់ចាំធំទូលាយ និងមានផាសុខភាពបំផុតសម្រាប់ទេសចរ
15, Jun 2024 , 2:40 pm        
រូបភាព
សៀមរាប៖ Siem Reap Shuttle Tours ជាសេវាកម្មទេសចរណ៍ថ្មីមួយ ដែលនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តរួមគ្នាទៅកាន់ទីតាំងដ៏ពេញនិយមនានា និងទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប។ សេវាកម្មទេសចរណ៍ថ្មីនេះ នឹងធ្វើឱ្យទេសចរទទួលបានបទពិសោធន៍ថ្មីប្លែក បង្កើតអនុស្សាវរីយ៍ល្អៗ និងទំនាក់ទំនង តាមរយៈការធ្វើដំណើរកម្សាន្តរួមគ្នាជាមួយភ្ញៀវទេសចរចម្រុះជាតិសាសន៍ មានទាំងអាស៊ី និងអឺរ៉ុប។ ទីតាំងរបស់ក្រុមហ៊ុន Siem Reap Shuttle Tours មានកន្លែងសម្រាប់ភ្ញៀវទេសចរអង្គុយរង់ចាំដ៏ធំទូលាយ និងមានផាសុខភាពបំផុត។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

កញ្ចប់ទេសចររួមគ្នារបស់ Siem Reap Shuttle Tours ផ្ដល់ជម្រើសច្រើនសម្រាប់ភ្ញៀវទេសចរ ក្នុងនោះមានគោលដៅសំខាន់ៗដូចជា ទស្សនាថ្ងៃរះនៅអង្គរ ទស្សនាប្រាសាទតូចធំនានាក្នុងរមណីយដ្ឋានអង្គរ និងថ្ងៃលិចនៅលើភ្នំបាខែង ប្រាសាទបន្ទាយស្រី ទឹកធ្លាក់ភ្នំគូលែន ភូមិបណ្ដែតទឹកកំពង់ភ្លុក និងទស្សនាថ្ងៃលិច ប្រាសាទបឹងមាលា កោះកេរ និងប្រាសាទព្រះវិហារជាដើម។ 
 
Siem Reap Shuttle Tours ផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវដែលមានបំណងដើរកម្សាន្តតែម្នាក់ឯង និងជាក្រុម ជួយកាត់បន្ថយការចំណាយ ហើយសាកសមបំផុតសម្រាប់ទេសចរដែលមានពេលវេលាតិចប៉ុន្តែចង់ដើរកម្សាន្តបានច្រើនកន្លែង។ ក្នុងកញ្ចប់ទេសចរណ៍របស់ Siem Reap Shuttle Tours មានមគ្គទេសក៍ទេសចរម្នាក់តាមពន្យល់ណែនាំរៀបរាប់ប្រាប់ទេសចរពីប្រវត្តិនៃតំបន់នានា និងមានរថយន្តសម្រាប់ទៅយកភ្ញៀវពីទីតាំងសណ្ឋាគារ និងជូនត្រឡប់ទៅវិញទៀតផង។
 
ក្រៅពីសេវាកម្មទេសចរណ៍ Siem Reap Shuttle Tours ក៏បានបន្ថែមសេវាកម្មថ្មីមួយទៀត គឺដឹកជញ្ជូនភ្ញៀវពីអាកាសយានដ្ឋានសៀមរាបមកកាន់ក្រុងសៀមរាបក្នុងតម្លៃសមរម្យ៩ដុល្លារក្នុងម្នាក់ និងពីទីក្រុងសៀមរាបទៅអាកាសយានដ្ឋានសៀមរាបវិញតម្លៃ៩ដុល្លារក្នុងម្នាក់ដូចគ្នា។ សេវាកម្មរថយន្តដឹកជញ្ជូនព្រលានយន្តហោះ-ក្រុងសៀមរាបនេះ នឹងជូនភ្ញៀវទេសចរដល់ទីតាំងស្នាក់នៅផ្ទាល់ កាត់បន្ថយថ្លៃចំណាយ និងផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប។ 
 
សម្រាប់ភ្ញៀវទេសចរមានគម្រោងចង់មកលេងខេត្តសៀមរាប ហើយចាប់អារម្មណ៍លើសេវាកម្មទាំង២របស់ Siem Reap Shuttle Tours ហើយចង់កក់សាកល្បងប្រើប្រាស់ ឬចង់ដឹងពីព័ត៌មានលម្អិតបន្ថែម អាចទាក់ទងតាមរយៈលេខទូរសព្ទ ០៧៨/០៩៨ ៥៥៥៥ ១៨ និងអ៊ីម៉ែល

© រក្សាសិទ្ធិដោយ thmeythmey.com