ជាតិ
កឹង បានបាត់វត្តមានប្រើប្រាស់តាមទន្លេ តែមានតាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ
16, Jun 2024 , 8:00 am        
រូបភាព
ភ្នំពេញ៖ កឹង គឺជាមធ្យោបាយដឹកជញ្ជូនមួយ ដែលព្រះមហាក្សត្រ សម្តេចសង្ឃរាជ អ្នកអភិជន និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ប្រើប្រាស់សម្រាប់ដាក់លើទូកធំៗ ដើម្បីជិះកម្សាន្តនៅលើផ្ទៃទឹក តាមដងទន្លេ។
 
បើតាម សារមន្ទីរជាតិភ្នំពេញ រូបកឹងលើកយកមកបង្ហាញនេះ ជាសមុច្ច័យកំពុងដាក់តាំងនៅសារមន្ទីរជាតិ ដែលធ្វើពីឈើ គគីរ និងផ្តៅមានរាងដូចជាផ្ទះ ឬបន្ទប់មួយ មានទ្វារ បង្អួច និងក្បាច់ក្បូររចនាជាច្រើន។ សិល្បករខិតខំផ្ចិតផ្ចង់ឆ្លាក់លម្អិតផ្នែកនីមួយៗនៃកឹងនេះ និងមានក្បាច់ផ្កា ស្លឹក សត្វស្លាប ស្វា និងទន្សាយជាដើម។



ជញ្ជាំងបណ្តោយជា៥ផ្នែក គឺមានជញ្ជាំងបណ្តោយពីរដូចគ្នា។ ចំពោះជញ្ជាំងឆ្លងកាត់ដែលមានទ្វារហៅថាជញ្ជាំងខាងមុខ និងជញ្ជាំងខាងក្រោយ ជាប្រភេទចម្លាក់លៀន។ កឹងនេះ មានបណ្ដោយ ៥.៥០ម៉ែត្រ និងទទឹង ២.៨៧ ម៉ែត្រ។ កឹងកម្ពស់១.៧០ម៉ែត្រនេះ មានប្រភពមកពីវត្តធ្លក ខេត្តសៀមរាប ដែលស្ថិតក្នុងសតវត្សរ៍ទី១៩៕ 
សូមទស្សនារូបភាពខាងក្រោម៖ 
 












Tag:
 ​(ព័ត៌មានរូបភាព
  កឹង
  សារមន្ទីរជាតិភ្នំពេញ)
© រក្សាសិទ្ធិដោយ thmeythmey.com