ជាតិ
មនុស្សយន្តស្នាដៃនិស្សិត មានសមត្ថភាពឆ្លើយឆ្លងព័ត៌មាន៦ភាសា
15, Jun 2024 , 4:00 pm        
រូបភាព
ភ្នំពេញ៖  លោក សេង សុខហៀង ជានិស្សិតជំនាញវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។  រ៉ូបូតមនុស្សយន្តនេះ អាចធ្វើចលនាកាយវិការបាន និងមានសមត្ថភាពទំនាក់ទំនងជាមួយមនុស្សបានជាភាសាខ្មែរ ភាសាអង់គ្លេស ថៃ វៀតណាម ចិន និងភាសាជប៉ុន។ លោក សេង សុខហៀង ជំរុញទឹកចិត្តដល់និស្សិត និងអ្នកស្រឡាញ់បច្ចេកវិទ្យាឱ្យខំអភិវឌ្ឍវិស័យបច្ចេកវិទ្យារបស់កម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។
 
មនុស្សនេះ ត្រូវបានបំពាក់កាំមេរ៉ានៅភ្នែកដើម្បីសម្គាល់មុខមនុស្ស និងឧបករណ៍ស្រូបសំឡេង ដើម្បីឆ្លើយតបសំណួររបស់អ្នកសួរ។ រយៈពេលនៃការផ្ដល់ចម្លើយពីមនុស្សយន្តនេះ អាស្រ័យលើប្រភេទសំណួរវែង ឬខ្លី។ មនុស្សយន្តនេះ ជាការអភិវឌ្ឍដំណាក់កាលទី២របស់លោកគ្រូ និងនិស្សិតមួយក្រុម។ 
 
«មនុស្សយន្តនេះ អាចធ្វើជាអ្នកផ្ដល់ព័ត៌មាននៅតាមសាលា ឬតាមកន្លែងផ្សេងៗអំពីព័ត៌មានទូទៅបាន​ និងអាចឆ្លើយឆ្លងជាមួយមនុស្សបាន។ ម្យ៉ាងវិញទៀត មនុស្សយន្តនេះ អាចផ្លាស់ទីតាមទីតាំង ដែលអ្នកបញ្ជាចង់បាន»។ នេះជាការបញ្ជាក់របស់លោក សេង​ សុខហៀង។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com