ជាតិ
ព័ត៍មានសុខភាព
សុខភាព
យប់ឡើងអាចគេងបែបនេះបាន នោះសុខភាពអ្នកនឹងមិនងាយជួបពេទ្យទេ
18, Jun 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នក ពីការគេងដែលបង្ហាញថាសុខភាពរបស់អ្នក នៅតែល្អណាស់។ តើមានអ្វីខ្លះទៅ?
  • នៅពេលដែលអ្នកគេងលក់រួច ហើយមិនតែងតែភ្ញាក់នៅកណ្តាលយប់ នោះមានន័យថា អ្នកគេងលក់បានស្រួលណាស់ ដោយមិនងាយជួបនឹងជំងឺអ្វីទេ។ ប៉ុន្តែប្រសិនជាអ្នកតែងតែគេងមិនស្ងប់ ហើយក្រោកឡើងនៅពាក់កណ្តាលយប់ នោះទោះគេងយ៉ាងណា ក៏មានអារម្មណ៍ថាគេងមិនគ្រប់ ហើយងងុយផងដែរ។ ដូចនេះ អ្នកគួរតែព្យាយាមគេងឲ្យលក់ស្កប់ស្កល់ ទើបជំងឺមិនតាមរកអ្នក។
  • នៅពេលដែលអ្នកដល់ម៉ោងគេង គឺគេងលក់ភ្លាម ហើយដល់ម៉ោងក្រោក គឺក្រោកភ្លាម នោះមានន័យថា អ្នកមានទម្លាប់ល្អណាស់ក្នុងការគេង ហើយក៏ជាទម្លាប់ដែលល្អចំពោះសុខភាពខ្លាំងផងដែរ។ ដូចនេះ អ្នកគួរតែសាងទម្លាប់នេះឲ្យបានខ្ជាប់ខ្ជួន។
  • នៅពេលដែលអ្នកគេងដោយស្ងប់ មិនពិបាកដកដង្ហើម ​នោះមានន័យថា សុខភាពផ្លូវដង្ហើមរបស់អ្នកល្អណាស់។ ប៉ុន្តែបើអ្នកគេងៗ ហើយពិបាកដកដង្ហើម អ្នកគួរតែប្រយ័ត្នពីសុខភាពផ្លូវដង្ហើមរបស់អ្នកឲ្យបានខ្ពស់ ទើបមិនប្រឈមនឹងគ្រោះថ្នាក់។
  • នៅពេលដែលអ្នកគេង មានអារម្មណ៍ថា រាងកាយសម្រាកបានល្អណាស់ នោះមានន័យថា ឆ្អឹងអ្នកគឺនៅមានសុខភាពល្អ ដោយមិនទាន់កើតមានបញ្ហានោះទេ ទើបអ្នកមិនមានអារម្មណ៍ថាឈឺចុកចាប់ ឬឈឺសន្លាកផ្នែកណាមួយ។
  • នៅពេលដែលអ្នកគេង មិនមានអារម្មណ៍ថាឈឺក្បាល ឬវិលមុខ ហើយមិនធ្ងន់ក្បាល នោះមានន័យថា សុខភាពខួរក្បាលរបស់អ្នកមិនទាន់មានបញ្ហាអ្វីទេ ដោយវាដំណើរការប្រក្រតី៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com