ជាតិ
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
វត្តមានធនាគារ ហេង ហ្វឹង ជួយបំពេញតម្រូវការទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា​
18, Jun 2024 , 8:59 am        
រូបភាព
លោកស្រី ឈួ ផេកជូ នាយិកាប្រតិបត្តិនៃធនាគារ ហេង ហ្វឹង​
លោកស្រី ឈួ ផេកជូ នាយិកាប្រតិបត្តិនៃធនាគារ ហេង ហ្វឹង​
ជិត២ឆ្នាំហើយ ដែលធនាគារហេង ហ្វឹង ធ្វើប្រតិបត្តិការអាជីវកម្មនៅទីផ្សារកម្ពុជា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយតម្លាភាពជូនរបស់ប្រជាពលរដ្ឋ។ ដ្បិតមានភាពថ្មីថ្មោងនៅទីផ្សារ ប៉ុន្តែធនាគារមួយនេះ មានឆន្ទៈចូលរួមជំរុញប្រជាពលរដ្ឋស្វែងយល់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ​។ ​លោកស្រី ឈួ ផេកជូ  នាយិកាប្រតិបត្តិធនាគារ ហេង ហ្វឹង  បានបញ្ជាក់ថា​៖ «នៅពេលដែលប្រជាជនយើង យល់ដឹងរឹតតែច្រើនទាក់ទងទៅនឹងហិរញ្ញវត្ថុ, យើងគិតថា​ គឺជាការចូលរួមចំណែកមួយនៅក្នុងសង្គម ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសជាតិយើង»។
 
ហេង ហ្វឹង (ខេមបូឌា)ម.ក​ នឹងធ្វើឱ្យខ្លួនឯងក្លាយជាធនាគារមួយផ្តល់គុណតម្លៃដល់សង្គម និងប្រជាជនមានតម្រូវការផ្នែកហិរញ្ញវត្ថុ ជាជាងទៅប្រកួតប្រជែងជាមួយធនាគារដទៃដែលមានប្រមាណ៦០ធនាគារ នៅទីផ្សារកម្ពុជា។ ក្នុងន័យនេះ លោកស្រី ឈួ ផេកជូ​ បានពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ «​ យើងចូលរួមផ្តល់សេវាជូនអតិថិជនដែលត្រូវការហិរញ្ញវត្ថុ[…] ហើយយើងព្យាយាមមើលទៅធនាគារទាំង៦០ ដែលផ្តល់សេវាជូនប្រជាជនយើង ដោយនៅកន្លែងណា ឬនៅត្រង់ចំណុចណាមាននៅកម្រិត យើងនឹងព្យាយាមចូលទៅបំពេញអ្វីដែលខ្វះខាត»។ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក-អ្នកទស្សនាវីដេអូសម្ភាសរវាងកញ្ញា អ៊ូ សុខមាន ជាមួយលោកស្រី ឈួ ផេកជូ  នាយិកាប្រតិបត្តិធនាគារ ហេង ហ្វឹង ​ខាងដូចតទៅ៖ 
 

អ្វីដែលធនាគារហេង ហ្វឹង រំពឹងពីទីផ្សារកម្ពុជា​នោះ គឺការក្លាយជាជម្រើសរបស់ប្រជាជនកម្ពុជា និងក្លាយជាដៃគូ​ហិរញ្ញវត្ថុ​របស់វិនិយោគិនបរទេសដែលចូលមកវិនិយោគនៅកម្ពុជា។ បើតាមលោកស្រី ឈួ ផេកជូ ​ចំពោះការទូទាត់ប្រាក់ឆ្លងដែនតាមរយៈពេលប្រព័ន្ធឌីជីថល (QR Code Payment) ដែលធនាគារជាតិនៃកម្ពុជា​កំពុងពង្រីកកិច្ចសហការជាមួយប្រទេសក្នុងនិងក្រៅតំបន់នោះ ក៏ធនាគារហេង ហ្វឹង ចូលរួមប្រតិតបត្តិការ ​ផងដែរ៕ 
 

Tag:
 ធនាគារ
  ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com