ជាតិ
ខ្មាន់កាំភ្លើង សារភាពថា បាញ់សម្លាប់ជនរងគ្រោះ ដោយសារជម្លោះពាក្យសម្ដី
17, Jun 2024 , 8:26 pm        
រូបភាព
ខ្មាន់កាំភ្លើង ត្រូវចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ ខ្មាន់កាំភ្លើង បានសារភាពថា ករណីបាញ់សម្លាប់ជនរងគ្រោះនេះ ដោយសារទំនាស់អ្នកជិតខាង ការប្រើប្រាស់ស្នួហាលខោអាវ និងការចតរថយន្ដ។

ខ្មាន់កាំភ្លើង មានឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំ មានងារជាឧកញ៉ា។ កម្លាំងនគរបាល បានចាប់ខ្លួនបានជនសង្ស័យរូបនេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព។
 
«ឈ្លោះគ្នារឿងស្នួខោអាវ អ៊ីចឹង ខ្ញុំក៏ទៅអន្តរាគមន៍។ …និយាយគ្នាមិនស្ដាប់ ខ្ញុំបាញ់ទៅ»។ នេះជាសម្ដីសារភាពរបស់ជនសង្ស័យ។ 
 
ជនរងគ្រោះ មានចំនួន៣នាក់ ដែលមាន២នាក់ជាគូដណ្ដឹងនឹងគ្នា។ ជនរងគ្រោះ២នាក់ ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត។ ជនរងគ្រោះមួយរូបទៀត កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com