សង្គមអន្តរជាតិ​
អន្តរជាតិ
រូបសំណាក​ក្រមួន​​អតីត​ប្រធានាធិបតី​អាម៉េរិក ​បាន​រលាយ​ដោយសារ​កំដៅ
26, Jun 2024 , 8:29 pm        
រូបភាព
រូបសំណាក​ក្រមួន​របស់​អតីត​ប្រធានាធិបតី​អាមេរិក Abraham Lincoln ។ រូបភាព ៖ WTOP
រូបសំណាក​ក្រមួន​របស់​អតីត​ប្រធានាធិបតី​អាមេរិក Abraham Lincoln ។ រូបភាព ៖ WTOP
រូបសំណាក​ក្រមួន​របស់​អតីត​ប្រធានាធិបតី Abraham Lincoln ក្នុង​ទីក្រុងវ៉ាស៊ីនតោនឌីស៊ីបាន​រលាយ និង​បាត់ក្បបាល​នៅពេល​សីតុណ្ហភាព​ក្នុង​ទីក្រុង​ឡើង​លើស៣៧អង្សា។
 
រូបសំណាក​ក្រមួន​របស់​​អតីត​ប្រធានាធិបតី​អាម៉េរិក​លោក Abraham Lincoln អង្គុយ​លើ​កៅអី ​ត្រូវ​បាន​​សាងសង់​នៅ Camp Barker រដ្ឋវ៉ាស៊ីនតោនឌីស៊ី។ អំឡុងសង្គ្រាមស៊ីវិល កន្លែងនេះជាជំរុំជនភៀសខ្លួនសម្រាប់ជនជាតិអាហ្រ្វិកអាម៉េរិកាំងដែលមានសេរីភាពបន្ទាប់ពីទាសភាព។
 
កាល​ពី​ចុង​សប្តាហ៍​មុន នៅ​ពេល​ដែល​សីតុណ្ហភាព​ក្នុង​ទីក្រុងវ៉ាស៊ីនតោនឌីស៊ី​កើន​ឡើង រូបសំណាក​ក្រមួន​របស់​លោក Lincoln បាន​រលាយ​ក្បាល។ ជើង​របស់​រូប​សំណាក​ក៏​បាន​រលាយ ហើយ​បែក​ចេញ​ពី​ខ្លួន។ បច្ចុប្បន្ន​រូបសំណាក​កំពុង​ត្រូវ​បាន​ជួសជុល ហើយ​ក្បាល​នឹង​ត្រូវ​បាន​ដំឡើង​ឡើង​វិញ​ក្នុង​សប្តាហ៍​នេះ។
 
កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានជួបប្រទះសីតុណ្ហភាពលើសពី ៣៧,៧អង្សា ដែលនេះជាលើកទីមួយហើយទីក្រុងនេះបានជួបប្រទះនូវសីតុណ្ហភាពខ្ពស់បែបនេះចាប់តាំងពីឆ្នាំ២០១២។ ទីភ្នាក់ងារឧតុនិយមបានព្យាករថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នឹងបន្តកើនឡើងក្នុងសប្តាហ៍នេះ។
 
 

Tag:
 អាម៉េរិក
  រូបសំណាក
© រក្សាសិទ្ធិដោយ thmeythmey.com