ជាតិ
ព័ត៍មានសុខភាព
សុខភាព
ម៉ាក់ៗថើបកូនច្រើន កូននឹងបានផលល្អអ្វីខ្លះ?
29, Jun 2024 , 6:59 am        
រូបភាព
នៅពេលដែលកូនទទួលបានការថើបពីអ្នកម្តាយ នោះគេនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីអ្នក។ តើមានអ្វីខ្លះទៅ?
  • វាអាចជាថ្នាំបំបាត់ការឈឺចុកចាប់បាន ព្រោះនៅពេលដែលកូនយំ ដោយសារតែលេងប៉ះត្រូវដៃ ឬក្បាល ក្រោយពេលដែលអ្នកម្តាយថើបកន្លែងនោះរួច កូននឹងអាចបាត់យំបាន។ អ្នកអាចសាកល្បងប្រើវិធីនេះដើម្បីលួងកូន។
  • វានឹងអាចជួយបង្កើនប្រព័ន្ធការពាររាងកាយកូនឲ្យរឹងមាំជាងមុន ជាហេតុដែលធ្វើឲ្យកូនមិនងាយឈឺឡើង ព្រោះគ្មានមេរោគអ្វីអាចរស់នៅក្នុងរាងកាយកូននោះទេ។
  • នៅមុនពេលដែលកូនមានអាយុ២ឆ្នាំ អ្នកអាចតែងតែថើបដៃ ជើង និងពោះកូន ដើម្បីឲ្យកូនអាចវឹកហាត់ប្រតិកម្មរបស់គេចំពោះអ្នក។
  • នៅពេលដែលអ្នកថើបកូនច្រើន កូននឹងមានអារម្មណ៍សុវត្ថិភាព ព្រោះគេអាចដឹងពីអារម្មណ៍អ្នកតាមរយៈការថើបនេះ។
  • កូននឹងអាចទទួលបានអារម្មណ៍ស្រឡាញ់ពីអ្នក គេនឹងមិនមានអារម្មណ៍ថាឯកកោរនោះទេ ជាហេតុដែលអាចធ្វើឲ្យគេអាចលូតលាស់បានល្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាចធំធាត់ក្នុងគ្រួសារដែលមានសុភមង្គលមួយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com