កីឡាជាតិ
ជាតិ
វេលារង់ចាំដ៏ខកចិត្ត U16 កម្ពុជាបាត់បង់ឳកាសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអាស៊ាន
29, Jun 2024 , 4:55 pm        
រូបភាព
គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku នៃក្រុម U16 កម្ពុជានាការប្រកួតកន្លងមក។ រូបថត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku នៃក្រុម U16 កម្ពុជានាការប្រកួតកន្លងមក។ រូបថត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ: រួបរួម
ក្រុមយុវជន​អាយុក្រោម​១៦​ឆ្នាំ​របស់​កម្ពុជា បានខកឳកាសឆ្ពោះទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រពាន​រង្វាន់​ Asean U-16 Boys Championship ឆ្នាំ២០២៤ នេះ។ ក្នុងពូល B កម្ពុជា​បាន​ក្លាយជាក្រុម​ចំណាត់ថ្នាកលេខ២​ ប៉ុន្តែចាញ់ប្រៀបថៃ ដែលបានយកឈ្នះម៉ាឡេស៊ី ៣-១ ក្នុងជំនួបចុងក្រោយពូល C ថ្ងៃទី២៩ ខែមិថុនា នេះ។ កម្ពុជា និងថៃ ស្ថិតនៅក្រុមលេខ២ក្នុងពូលរៀងៗខ្លួនដោយមាន៧ពិន្ទុដូចគ្នា ប៉ុន្តែ​ថៃមានសំណល់ +៨ ឯកម្ពុជាមានត្រឹម +៧។

នៅថ្ងៃដដែល អូស្ត្រាលី បានយកឈ្នះទីម័រខាងកើត ១២-0 ដើម្បីបានចំណាត់ថ្នាក់លេខមួយពូល C រីថៃលេខ២ល្អ។ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អូស្ត្រាលី ត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី លេខ១ពូល A រីឯថៃ តទល់ជាមួយ​វៀតណាម លេខ១ពូល B។

កម្ពុជាលេខ២ពូល B និងឡាវលេខ២ពូល A បានធ្លាក់ចេញពីព្រឹត្តិការណ៍ពានរង្វាន់ថ្នាក់តំបន់នេះ ជាមួយសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ទីម័រខាងកើត មីយ៉ាន់ម៉ា និងព្រុយណេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com