កីឡាអន្តរជាតិ
អន្តរជាតិ
​ក្រូអា​ស៊ីមិ​ន​ខ្វល់​ពីកា​រ​បែក​ធ្លាយ​រូប​ងូត​ទឹក​ស្រាត​របស់​ក្រុម​កីឡាក​រនោះឡើ​យ
20, Jun 2014 , 4:01 pm        
រូបភាព
ដោយ:
រូប​ថត​ងូត​ទឹក​ស្រាត​របស់​កីឡាករ​ជម្រើស​ជាតិ​ក្រូអាស៊ី ​នៅ​​អាង​ទឹក​មួយ​កន្លែង​​ក្នុង​ពេល​ហ្វឹកហាត់​របស់​ពូក​គេ​អំឡុង​យុទ្ធនាការ​ប្រកួត​ជម្រុះ​តាម​ពូល​នៃ​ពាន​រង្វាន់ FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ត្រូវ​បាន​​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ខ្លួន​ចេញ​ផ្សាយ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។


លោក Robert Kovac ជំនួយ​ការ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ីបាន​លើក​ឡើង​ថា កីឡាករ​ទាំង​អស់​គ្មាន​ពាក្យ​អ្វី​ត្រូវ​ថ្លែង​ក្រោយ​ពេល​ឃើញ​ដំណឹង​មក​ពី​​ស្រុក​​មាន​បង្ហាញ​​រូបភាព​អាក្រាត ដែល​សារព័ត៌មាន​លួច​ថត។


លោក​​ជំនួយ​ការ​​បាន​បន្ថែម​ថា សំណាង​ណាស់​ដែល​កីឡាករ​របស់​លោក​យល់​ពី​ស្ថានការ និង មាន​ហេតុ​ផល​ច្បាស់​លាស់ មិន​ប្រតិកម្ម​មុន​ពេល​ប្រកួត​ជាមួយ​ក្រុម​កាមេរ៉ូន កាល​ពី​​ម្សិលមិញ នាំ​ឱ្យ​ខូច​ការ​ធំ។

លោក Kovac បញ្ជាក់​ថា​ព្រមាន​ទៅ​កាន់​អ្នក​លួច​ថត​រូប​ថា ៖ «អ្វីៗជា​ស្ថិត​ក្នុង​សិទ្ធ​ឯកជន។ កីឡាករ​ខ្ញុំ​មាន​ពេល​សម្រាក និង លេង​បន្តិច​បន្តួច ហើយ​ស្ថានភាព​នោះ​មិន​អនុញ្ញាត្តិ​ឱ្យ​មាន​ការ​ថតរូប​នោះ​ទេ​»។ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​លោក​មិន​ចង់​ចំណាយ​ពេល​ឥតប្រយោជន៍​ជាមួយ​ព័ត៌មាន និង រូប​ភាព​​អស់​ទាំង​នេះ​ទេ អ្វី​ដែល​សំខាន់​គឺ​ការ​ប្រកួត​របស់​ក្រុម​នៅ​ពេល​ខាង​មុខ៕




© រក្សាសិទ្ធិដោយ thmeythmey.com