កីឡាអន្តរជាតិ
អន្តរជាតិ
អាល់ហ្សេរីយក៩លានដុល្លារពី World Cup ទៅបរិច្ចាគឲ្យប្រជាជននៅតំបន់ Gaza? 03, Jul 2014 , 6:33 pm
![ក្រុមកីឡាករអាល់ហ្សេរីទទួលបានការទទួលយ៉ាងកក់ក្តៅពីក្រុមអ្នកគាំទ្រ](https://image.thmeythmey.com/pictures/2014/07/03/thumb2/372014183544algeria.jpg)
ក្រុមកីឡាករអាល់ហ្សេរីទទួលបានការទទួលយ៉ាងកក់ក្តៅពីក្រុមអ្នកគាំទ្រ
×![]()
ក្រុមអាល់ហ្សេរីនៃទ្វីបអាហ្វ្រិកគ្រោងយកប្រាក់ប្រមាណ៩លានដុល្លារដែលខ្លួនទទួលពីព្រឹត្តិការណ៍ World Cup តាមរយៈការឈានទៅដល់វគ្គ១៦ក្រុមចុងក្រោយនោះ ទៅបរិច្ចាគឲ្យប្រជាជនក្រីក្រនៅហ្គាសាដែលជាតំបន់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានបរទេសជាច្រើន តាមរយៈការដកស្រង់សម្តីរបស់ខ្សែប្រយុទ្ធ Islam Slimani។
ខ្សែប្រយុទ្ធ Islam Slimani
អាល់ហ្សេរីដែឡស្ថិតនៅតំបន់អាហ្វ្រិកខាងជើងទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមអ្នកគាំទ្រនៅពេលដែលពួកគេត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចាញ់អាល្លឺម៉ង់ក្នុងម៉ោងបន្ថែមនាការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup។
សម្តីរបស់ខ្សែប្រយុទ្ធ Slimani ដែលត្រូវបានដកស្រង់តៗគ្នា បានលើកឡើងថា៖ «ពួកគេ [ប្រជាជនក្រីក្រនៅហ្គាសា] ត្រូវការវាជាងយើង»។ កីឡាកររបស់ក្លិប Sporting Lisbon រូបនេះ បានអះអាងថា វាជាឆន្ទះរបស់កីឡាករទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ឃើញមានព័ត៌មានច្បាស់ការណាមួយឡើយទាក់ទងនឹងបញ្ហានេះ ជាពិសេសពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរី៕
នាការប្រកួតវគ្គ១៦ក្រុមចុងក្រោយ គេឃើញអ្នកគាំទ្រអាល់ហ្សេរីម្នាក់លើកទង់ជាតិប៉ាឡេស្ទីន រីឯអ្នកគាំទ្រអាល្លឺម៉ង់លើកទង់ជាតិអ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com