កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ្នកនយោបាយម៉ាឡេស៊ីសុំទោសអាល្លឺម៉ង់ចំពោះការអបអរហ៊ីត្លែរ 10, Jul 2014 , 2:17 pm
![](https://image.thmeythmey.com/pictures/2014/07/10/thumb2/bungmokhtar.jpg)
×![]()
លោក Bung Mokhtar Radin សមាជិកម្នាក់នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ម៉ាឡេស៊ីមកពីគណបក្ស United Malays National Organisation (UMNO) នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការសុំទោសចំពោះប្រជាជនអាល្លឺម៉ង់ ចំពោះការសរសេរទាក់ទងនឹងឈ្មោះមេដឹកនាំណាស៊ី ហ៊ីត្លែរ ក្រោយក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានទទួលជ័យជម្នះ ៧-១ លើប្រេស៊ីលនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៤ ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានមើលឃើញពីជ័យជម្នះដ៏មិនស្មានដល់របស់អាល្លឺម៉ង់លើប្រេស៊ីល លោក Bun បានសរសេរនៅលើគណនី Twitter របស់ខ្លួនថា៖ «WELL DONE..BRAVO…LONG LIVE HITLER…»។ ការសរសេរបែបនេះ ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជនដែលក្នុងនោះ រួមបញ្ចូលទាំងលោកនាយករដ្ឋមន្ត្រី Najib Razak ផងដែរ។![](https://thmeythmey.com/imgs/image/EU/gg.JPG)
លោក Najib បានសរសេរនៅលើ Twitter របស់ខ្លួនដែរថា៖ «ការសរសេររបស់ Datuk Bung Moktar គឺមិនអាចទទួលយកបាន និងខុស។ គាត់នឹងដកវាចេញ»។ ជាមួយគ្នាផងដែរ ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយដោយបានសរសេរថា៖ «ខណៈដែលរីករាយចំពោះការកោតសរសើរដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ យើងសូមច្រានចោលទាំងស្រុងចំពោះការលើកដែលមិនអាចទទួលយកបាន តាមរយៈការភ្ជាប់ទៅនឹងរបបហ្វាស៊ីល Adolf Hitler»។
ក្រោយការរិៈគន់ និងការជេរនានា លោក Bung បានសរសេរនៅលើ Twitter ដដែលដើម្បីសម្តែងការសុំទោសចំពោះពលរដ្ឋ
អាល្លឺម៉ង់ ដោយលោកអះអាងជាកំហុសអចេតនា។ លោកបានសរសេរយ៉ាងដូច្នេះថា៖ « When Germany whacked Brazil, I unintentionally said something that hurt d feeling of d ppl in Germany.MY SINCEREST APPOLOGY.LONG LIVE BUNG..»៕
© រក្សាសិទ្ធិដោយ thmeythmey.com