ជាតិ
បញ្ចុះតម្លៃ ១០% លើ​ឈុត​ខោអាវ​កីឡា​ចេញ​ថ្មី ពី​ហាង​អាយ​ស្ព​ត​កម្ពុជា
16, Aug 2014 , 9:22 am        
រូបភាព
ដើម្បី​គាំទ្រ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន​ទៅមុខទៀត ហាង​អាយ​ស្ព​ត​កម្ពុជា (ISport Cambodia Shop) មាន​នាំចូល​នូវ​សំលៀកបំពាក់​កីឡា​សម្រាប់​បាល់ទាត់​គ្រប់​ប្រភេទ ដើម្បី​ជាការ​បំរើ​ឲ្យ​តំរូវការ​របស់​អ្នក​ចូលចិត្ត​កីឡា កីឡាករ និង ប្រជាពលរដ្ឋ​ទូទៅ។

អតិថិជន​ពិតជា​មាន​ចម្ងល់​ថា គុណភាព​និង​តម្លៃ​គឺអាច​ទទួលយកបាន​ឬទេ​សម្រាប់​កម្រិតជីវភាព​ខ្មែរ​យើង ចម្លើយ​គឺថា​អាចទៅរួច ដោយសារ​ហាង​ធ្វើការ​នាំចូល​ដោយផ្ទាល់​ពី​ប្រទេស​ចិន និង​ប្រទេស​មួយចំនួនទៀត ហើយ​ការផលិត​ច្រើន គឺ​ថ្លៃដើម​ទាប។ ក្នុងនោះ ខោអាវ​កីឡា​មួយឈុត គឺមាន​តម្លៃ​ត្រឹមតែ​ចាប់ពី ៤ ទៅ ៥,៥ ដុល្លារ តែប៉ុណ្ណោះ ឬ ថ្លៃ​ជាងនេះទៅទៀត អាស្រ័យ​ទៅតាម​ប្រភេទ​ផលិតផល សម្រាប់​ឈុត​មនុស្ស​ធំ កូនក្មេង។ មាន​អាវ​កីឡា​ខ្លះទៀត​គឺមាន​តម្លៃ​ត្រឹមតែ ២,៤ ដុល្លារ​តែប៉ុណ្ណោះ។ ដូច្នេះ ពលរដ្ឋ​កម្ពុជា​យើង​ពិតជា​អាចមាន​លទ្ធភាព​ក្នុងការ​ទិញយក​ទៅប្រើ​ប្រាស់​បាន។

នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ រដូវ​កាល​បាល់ទាត់​ថ្មី​សម្រាប់​ប្រទេស​អង់គ្លេស ដែលជា​ទូទៅ​គេ​ហៅថា English Premier League (ក្រុម​ប្រកួត​លី​ក​អង់គ្លេស) នឹង​ចាប់ផ្តើម​បើក​ការប្រកួត​ជា​ផ្លូវការ ហើយ​ការប្រកួត​នៅតាម​ប្រទេស​ផ្សេងទៀត​ដូចជា​នៅ​អេស្បាញ អាល្លឺម៉ង់ អ៊ីតាលី និង​បារាំង​ជាដើម ក៏​នឹង​ចាប់ផ្តើម​ប្រកួត​ជា​បន្តបន្ទាប់​គ្នា​ដែរ។ ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ គឺ​ហាង ISport Cambodia បាន​នាំចូល​ឈុត​ខោអាវ​សម្រាប់​មនុស្ស​ធំ កូនក្មេង និង​សម្ភារ បរិក្ខារផ្សេងៗទៀត ដែលមាន​ដូចជា​ឈុត​តាម​ក្រុម Arsenal, Chelsea, Liverpool, Man City FC, Man. United, Paris Saint-Ger,  Athetico Madrid, Barcelona, Real Madrid, Bayern, Dortmund, AC Milan,  Juventus ។ល។ និង​សម្ភារ​ដូចជា​ស្បែកជើង ស្រោមជើង ស្រោមដៃ បាល់ទាត់ ស្មង​ការពារ​ជើង កន្សែង​ជាដើម។

ដើម្បី​អបអរសាទរ​ការបើក​រដូវ​កាល​ថ្មី ហាង ISport Cambodia មាន​កម្មវិធី​បញ្ចុះតម្លៃ​សម្រាប់​អ្នក​ចូល​ជា សមាជិក​នេះ ដោយ​ទទួលបាន​កាត និង​ការ​បញ្ចុះតម្លៃ ១០ % ភ្លាម បន្ទាប់ពី​បាន​បំពេញបែបបទ​ចុះឈ្មោះ និង​មាន​សុពលភាព​រហូតដល់​ចុងខែ កញ្ញា២០១៤តែប៉ុណ្ណោះ។ ចំពោះ អតិថិជន​ដែលមាន​កាត​ប្រឆាំង​អំពើពុករលួយ​ពី​អង្គការ​តម្លាភាព​កម្ពុជា​ក៏​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដូចគ្នា​ដែរ។ ហាង ISport Cambodia ក៏មាន​កម្មវិធី​សម្រាប់​អ្នក​ដែល​មិនទាន់​ទទួលបាន​កាត​សមាជិក​ផងដែរ ដោយ​រាល់​ការទិញ​សម្ភារ​កីឡា​ពី​ហាង​យើងខ្ញុំ គឺ​អតិថិជន​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​ចំនួន ៥ ភាគរយ​រាល់​ការទិញ​ចាប់ពី ១០ ឈុត​ឡើងទៅ ។
ម្ចាស់​ហាង I Sport Cambodia លើកឡើងថា​ដោយសារតែ លោក​សង្កេតឃើញថា នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម យកចិត្តទុកដាក់​ក្នុងការ​ហាត់ប្រាណ និង​ការចូលរួម​លេង​កីឡាផ្សេងៗនោះ ទើប​លោក​សម្រេចចិត្ត​នាំចូល​សម្លៀកបំពាក់​កីឡា ដែល​ស​ក្កិ​សម​សម្រាប់​អ្នក​ហាត់​កីឡា​គ្រប់​ប្រភេទ។

លោក​ក៏បាន​បញ្ជាក់​បន្ថែមថា ការបើក​ហាង​លក់ សម្លៀកបំពាក់​កីឡា​នេះ គឺ​ដើម្បី​ចូលរួម​ក្នុងការ​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​លេង កីឡា និង​ហាត់ប្រាណ ដើម្បី​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន។ ការហាត់​ប្រាណ​ជាមួយ សំលៀកបំពាក់ ឧបករណ៍ និង សម្ភារ​ត្រឹមត្រូវ គឺ​ផ្តល់​ភាពងាយស្រួល ក្នុងការ​ហ្វឹកហាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចៃដន្យ និង ផ្តល់​ទំនុកចិត្ត​ក្នុង​ការហាត់​បន្តទៀត។ ការបង្កើត​ទំលាប់​ក្នុងការ​ហាត់ប្រាណ ធ្វើ​ឲ្យ​យុវវ័យ​អាច​ចៀស​ផុតពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​មួយចំនួន។

ម្ចាស់​ហាង​លក់​សម្ភារ​កីឡា​រូបនេះ ក៏បាន​ផ្ដល់នូវ​អនុសាសន៍​ថា៖« ភាព​រីករាយ​ក្នុងការ​ហាត់ប្រាណ គឺ​ដើម្បី​សុខភាព​ថ្ងៃ​ខាងមុខ ហើយ​វា​ប្រៀបដូចជា ការ​សន្សំ​ថវិកា​ក្នុងការ​ព្យាបាល​ជំងឺ»។

សម្រាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍ ចំពោះ​សម្ភារ​កីឡា​ដែលមាន​តម្លៃ​សមរម្យ ជាពិសេស​សម្លៀកបំពាក់​កីឡាបាល់ទាត់​របស់​ក្រុមល្បីៗ នៅ​ទ្វីបអឺរ៉ុប អាស៊ី សូម​មកកាន់​ហាង​លក់​សម្ភារ​កីឡា អាយ​ស្ព​ត​កម្ពុជា I Sport Cambodia Shop ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៤២៨AEo ផ្លូវ​ម៉ៅ​សេទុង ជិត​ស្ដុ​ប​កោសដូង ម៉ុង​ឌី​យ៉ា​ល់ ឬ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១៥-៦៦-៩៩-៣២ ឬ Like និង​ស្វែងរក​ព័ត៌មាន​បន្ថែម​លើ​ទំព័រ www.facebook.com/isport168 ៕


© រក្សាសិទ្ធិដោយ thmeythmey.com