កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao បន្ត​គ្រប់គ្រង​ខ្សែក្រវាត់ WBO ដោយ​ធ្វើ​ឲ្យ Algieri ស្គាល់​បរាជ័យ​លើក​ទី១
23, Nov 2014 , 1:33 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​ការពារ​ខ្សែក្រវាត់ WBO Welterweight របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​លើ​កីឡាករ​អាមេរិក Chris Algieri តាមរយៈ​ការផ្តល់​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ​ពី​សំណាក់​ចៅក្រម​ក្នុង​លទ្ធផល ១១៩-១០៣, ១១៩-១០៣, ១២០-១០២ ។


នា​ជំនួប​ដ៏​តឹងតែង​នៅ​សង្វៀន Cotai Arena ក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន នៅថ្ងៃនេះ Pacquiao បានធ្វើ​ឲ្យ Algieri ដួល​រហូតដល់​ទៅ៦លើក ប៉ុន្តែ​កីឡាករ​អាមេរិក​បាន​ព្យាយាម​តទល់​រហូតដល់១២ទឹក​ពេញ។ នេះ​ក៏​ជា​បរាជ័យ​លើកដំបូង​ផងដែរ​របស់ Algieri ក្នុងចំណោម​ការប្រកួត២១លើក​ក្នុង​អាជីព​របស់គេ៕



© រក្សាសិទ្ធិដោយ thmeythmey.com