ជាតិ
ពីនេះ ពីនោះ
របៀបដឹកនាំថ្នាក់លើដែលថ្នាក់ក្រោមមិនចូលចិត្ត! 22, Jan 2015 , 11:32 am
×
ទ្រឹស្តីដឹកនាំដែលសិក្សានៅតាមសាលាត្រូវបានអ្នកដឹកនាំខ្លួនឯងមួយចំនួនបានដឹងហើយ ដូចជា ការគោរពពេលវេលា ហ្មត់ចត់ក្នុងការងារ គុណធម៌ យុត្តិធម៌ សម្រេចចិត្តទៅតាមគោលការណ៍។ល។ ប៉ុន្តែថ្នាក់ដឹកនាំមួយចំនួននៅតែអនុវត្តរបៀបដឹកនាំតាមចិត្តខ្លួនឯងដដែល។ តើរបៀបដឹកនាំថ្នាក់លើយ៉ាងដូចម្តេចដែលថ្នាក់ក្រោមមិនចូលចិត្ត?
ទី១ មេដឹកនាំបញ្ជាដោយទាន់ហន់មិនប្រាប់ជាមុន។ ការបង្គាប់បញ្ជាតាមចិត្តនឹកឃើញ គ្មានគោលការណ៍ គ្មានការត្រៀមទុកជាមុន។ ទង្វើនេះត្រូវបានគេហៅថា ការបញ្ជាតាមអារម្មណ៍។
ទី២ មេដឹកនាំគ្មានគំនិតថ្មី។ មេដឹកនាំខ្លះ ចង់ឡើងអង្គុយ«កៅអី»ខ្ពស់ តែចំណេះខ្លួនឯង មិនទាន់ខ្ពស់ដូច«កៅអី»នៅឡើយទេ។ គ្មានទស្សនទានថ្មីៗ ពោលគឺចាំតែប្រមូលគំនិតថ្នាក់ក្រោម ហើយយកទៅ«អួត»បន្តតែប៉ុណ្ណោះ។
ទី៣ មេដឹកនាំគ្មានទស្សនវិស័យវែងឆ្ងាយ។
ទី៤ មេដឹកនាំគ្មានគុណធម៌ចំពោះកូនចៅ។
ទី៥ មេដឹកនាំគិតតែពីប្រយោជន៍ខ្លួនឯង អ្នកផ្សេងរស់យ៉ាងដូម្តេចក៏រស់ទៅ។ មិនគិតពីប្រយោជន៍ស្ថាប័ន។
ទី៦ មេដឹកនាំដែលមិនគោរពពាក្យសន្យាខ្លួនឯង។ រាល់ការសន្យារបស់មេដឹកនាំ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សនៅក្រោមបង្គាប់។
ទី៧ មេដឹកនាំដែលមិនស្មោះត្រង់។
និង ទី៨ មេដឹកនាំដែលត្រៀមតែរត់ចេញពីស្ថាប័នចាស់ ហើយរត់ទៅរកប្រយោជន៍នៅកន្លែងថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com