កីឡាអន្តរជាតិ
អន្តរជាតិ
Man City ប៉ះ Barcelonaខណៈ Chelsea និង Arsenal ត្រូវ​ជួប​ក្រុម​ខ្លាំង​ពី​បារាំង
16, Dec 2014 , 9:27 am        
រូបភាព
ដោយ:

វគ្គ ១៦ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខ័ណ្ឌ​ទ្វីបអឺរ៉ុប UEFA Champion League 2014-2015 បាន​ចាប់ឆ្នោត​រួចហើយ​ដែល​រៀបចំ​នៅ​ប្រទេស​ស្វី​ស​កាលពី​យប់ម្សិល​មិញ​នេះ​ខណៈ​ក្រុម​ខ្លាំង​នៅ​ប្រទេស​អង់គ្លេស Manchester City ត្រូវ​ប៉ះ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ FC Barcelona ហើយ​ក្រុម​តោ​ខៀវ Chelsea ប៉ះ​ក្រុម​អ្នកមាន​ជាន់​ថ្មី​Paris Saint-Germain របស់​បារាំង ស្រប​ពេលដែល Arsenal ជួប Monaco។


យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ UEFA កម្មវិធី​ប្រកួត​វគ្គ១/៨នេះ​ត្រូវធ្វើឡើង ២ ជើង (Home/Aways)៖

នៅ​ថ្ងៃទី១៧ កុម្ភៈ និង ថ្ងៃ ១១ មីនាឆ្នាំ ២០១៥
ក្រុម​Paris Saint-Germain (បារាំង) Vsក្រុម​Chelsea FC (អង់គ្លេស)
ក្រុម​FC Shakhtar Donetsk (អ៊ុយ​ក្រែង) Vsក្រុម​FC Bayern München (អាល្លឺម៉ង់)

នៅ​ថ្ងៃទី១៨ កុម្ភៈ និង ១០ មីនាឆ្នាំ២០១៥
ក្រុម​FC Schalke 04 (អាល្លឺម៉ង់) Vsក្រុម​Real Madrid CF (អេ​ស្ប៉ា​ញ)
ក្រុម​FC Basel 1893 (ស្វី​ស) Vsក្រុម​FC Porto (ព័រ​ទុ​ហ្គា​ល់)

២៤ កុម្ភៈ​និង ១៨ មីនា ឆ្នាំ ២០១៥
ក្រុម​Manchester City FC (អង់គ្លេស) Vsក្រុម​FC Barcelona (អេ​ស្ប៉ា​ញ)
ក្រុម​Juventus (អ៊ីតាលី) Vsក្រុម Borussia Dortmund (អាល្លឺម៉ង់)

នៅ​ថ្ងៃទី២៥ កុម្ភៈ និង ១៧ មីនា ឆ្នាំ២០១៥
ក្រុម​Bayer 04 Leverkusen (អាល្លឺម៉ង់) Vs Club Atlético de Madrid (អេ​ស្ប៉ា​ញ)
ក្រុម​Arsenal FC (អង់គ្លេស) Vsក្រុម​AS Monaco FC (បារាំង)

តាម​គម្រោង​វគ្គ៨ ក្រុម​ចុងក្រោយ​នឹង​ប្រកួត២ ជើង​ដូចគ្នា ចន្លោះ​ថ្ងៃទី១៤/១៥ខែ មេសា និង ២១/២២ខែ​មេ​ដា ឆ្នាំ ២០១៥ស្របពេល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី ៥/៦ឧសភា និង ១២/១៣ឧសភា ឆ្នាំ ២០១។ ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ​ធ្វើឡើង​នៅ​ថ្ងៃទី៦ ខែ មិថុនា ឆ្នាំ ២០១៥ដែល​រៀបចំ​នៅ​កីឡដ្ឋាន​Olympiastadion ក្នុង​ទីក្រុង​Berlin ប្រទេស​អាល្លឺម៉ង់។

លទ្ធផល​ចាប់ឆ្នោត​វគ្គ៣២ក្រុម​ចុងក្រោយ Europa League (ថ្ងៃទី១៩ និង២៦ ខែកុម្ភៈ ឆ្នាំ២០១៥)
BSC Young Boys (ស្វី​ស) v Everton FC (អង់គ្លេស)
Torino FC (អ៊ីតាលី) v Athletic Club (អេ​ស្ប៉ា​ញ)
Sevilla FC (អេ​ស្ប៉ា​ញ) v VfLBorussiaMönchengladbach(អាល្លឺម៉ង់)
VfL Wolfsburg(អាល្លឺម៉ង់) v Sporting Clube de Portugal (ព័រ​ទុយ​ហ្គា​ល់)
AFC Ajax(ហូ​ឡង់) v Legia Warszawa (ប៉ូឡូញ)
Aalborg BK (ដា​ណឺ​ម៉ាក) v Club Brugge KV (បែលហ្ស៊ិក)
RSC Anderlecht(បែលហ្ស៊ិក) v FC DinamoMoskva (រុស្ស៊ី)
FC DniproDnipropetrovsk (អ៊ុយ​ក្រែ​ន) v Olympiacos FC (ក្រិ​ក)
Trabzonspor AŞ (តួ​ក​គី) v SSC Napoli (អ៊ីតាលី)
EA Guingamp (បារាំង) v FC Dynamo Kyiv (អ៊ុយ​ក្រែ​ន)
Villarreal CF (អេ​ស្ប៉ា​ញ) v FC Salzburg (អូទ្រីស)
AS Roma (អ៊ីតាលី) v Feyenoord (ហូ​ឡង់)
PSV Eindhoven (ហូ​ឡង់) v FC Zenit (រុស្ស៊ី)
Liverpool FC (អង់គ្លេស) v Beşiktaş JK (តួ​ក​គី)
Tottenham Hotspur FC (អង់គ្លេស) v ACF Fiorentina (អ៊ីតាលី)
Celtic FC (ស្កុ​ត​ឡេ​ន) v FC Internazionale Milano (អ៊ីតាលី)៕


© រក្សាសិទ្ធិដោយ thmeythmey.com