ជាតិ
សង្គមជាតិ
ព្រះសង្ឃ​ឯករាជ្យ​នឹងធ្វើ​សន្និសីទកាសែត​ស្ដីពី​ការរំលោភ​យក​ដី​វត្ត​និង​សេរីភាព​ព្រះសង្ឃ
18, Dec 2014 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​នឹងធ្វើ​សន្និសីទកាសែត​ស្ដីពី​ការរំលោភ​យក​ទ្រព្យសម្បត្តិ​វត្ត​និង​ការ​បំបិទ​សិទ្ធ​សេរីភាព​ព្រះសង្ឃ​នៅ​ថ្ងៃទី១៩ធ្នូ​នៅ​ភោជនីយដ្ឋាន​បៃតង។គោលបំណង​នៃ​ការធ្វើ​ស​ន្និ​សិទ្ធ​នេះ​គឺ​ដើម្បី​ប្រឆាំង​ទៅនឹង​សេចក្ដីសម្រេច​របស់​មន្ត្រី​សង្ឃ​ស្រុក​ព្រមទាំង​អាជ្ញាធរ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​ដែល​បាន​សមគំនិត​គ្នាយ​កដី​សាលា​សតិប្បដ្ឋាន​ដែលជា​កម្ម​សិទ្ធ​របស់​វ​ត្ត​វេឡុ​ង​នា​រាម​ហៅ​វត្ត​ប​វេ​ល​ទៅ​ឲ្យ​ក្រុមអ្នកមានអំណាច​ទុច្ចរិត​មួយក្រុម​ក្នុងស្រុក​ប​វេ​ល។


បើតាម​សេចក្ដីជូនដំណឹង​ក្រុមមន្ត្រី​សង្ឃ​នៅ​ស្រុក​ប​វេ​ល​បានរួម​គំនិត​គ្នា​បណ្ដេញ​ព្រះ​សូត្រ​ស្ដាំ​និង​សូត្រ​ឆ្វេង​ចេញពី​វត្ត​ដោយសារ​ព្រះគ្រូ​ទាំងពីរ​អង្គ​បាន​ខិតខំ​ប្រឹងប្រែង​ការពារ​ដី​វត្ត​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com