ជាតិ
សង្គមជាតិ
អាជ្ញាធរ​រាជធានី​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​ផ្ដល់ប្រាក់​ឲ្យ​កុមារ​សុំទាន​នៅតាម​ផ្លូវ
18, Dec 2014 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីអំពាវនាវ នៅ​ថ្ងៃទី១៨ធ្នូ​នេះ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ប​ញ្ឍ​ប់​សកម្មភាព​ផ្ដល់ប្រាក់​ទៅ​កុមារ ដែល​ធ្វើ​ការសុំ​ប្រាក់ លក់​ផ្កា នៅតាម​ស្ដុ​ប​នានា​ក្នុង​រាជធានី​ភ្នំពេញ។ មូល​ហេតុដែល​សាលាក្រុង​អំពាវនាវ​បែបនេះ គឺ​ដើម្បី​ទុក​ឱកាស​ឲ្យ​ពួកគេ​បាន​បន្ដ​ការសិក្សា​វិញ ជៀសវាង​ការប្រឈមមុខ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​របស់​ពួកគេ បញ្ចៀស​ការប្រើប្រាស់​គ្រឿងញៀន និង​កាត់បន្ថយ​ការបាត់បង់​សណ្ដាប់ធ្នាប់​ទីក្រុង។


តប​តាម​ការស្នើ​របស់​មន្ត្រី​អង្គការ​មិត្តសំឡាញ់ សាលាក្រុង​ជឿជាក់ថា ការធ្វើ​បែបនេះ គឺអាច​ជួយ​ឲ្យ​ពួកគេ​ទាំងនោះ​ចាក​ចេញពី​ជីវិត​នៅតាម​ដងផ្លូវ មក​រៀន​ជំនាញ និង​ចេញ​រក​ការងារ ដើម្បី​មាន​ចំណូល​សមរម្យ​ដូចជា​ប្រជាពលរដ្ឋផ្សេងៗទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com