ជាតិ
សង្គមជាតិ
មន្ទីរពេទ្យ​កុមារ​អង្គរ​ទទួល​ថវិកា​សប្បុ​រសធម៌​ពី​សណ្ឋាគារ វិច​តូ​រី​យ៉ា
18, Dec 2014 , 5:27 pm        
រូបភាព
សៀមរាប៖ដើម្បី​តប​ទៅនឹង​ការអំពាវនាវ រក​ជំនួយ​សប្បុរ​ធម៌ ក្នុង​ការជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ថវិកា សណ្ឋាគារ វិច​តូ​រី​យ៉ា អង្គរ (Victoria Angkor)  តាមរយៈ​កម្មវិធី​សប្បុរសធម៌​របស់ខ្លួន បា​នរក​ថវិកា​ជាង​មួយ​ម៉ឺន​ដុល្លារ ហើយ​ថវិកា​ទាំងនោះ ត្រូវបាន​ប្រគល់​ជួន​មន្ទីរពេទ្យ​កុមា​រហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។


ថវិកា​ចំនួន ១២,២៦៥ ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​សណ្ឋាគារ វិច​តូ​រី​យ៉ា ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ជា​ជំនួយ​សប្បុរសធម៌ បន្ត​ជួយ​កុមារ​ក្រីក្រ​នៅ​កម្ពុជា។ ថវិកា​ទាំងនោះ បាន​ពី​ការរៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ ដែល​រៀបចំឡើង​ដោយ​សណ្ឋាគារ វិច​តូ​រី​យ៉ា កាលពី​រាត្រី​ថ្ងៃទី១៣ ខែធ្នូ​កន្លងទៅ ក្រោម​ប្រធានបទ «កុមារ​របស់​យើង អនាគត​របស់​យើង»។

អនុប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​អរគុណ​ចំពោះ​ថ្នាក់​គ្រប់គ្រង​សណ្ឋាគារ វិច​តូ​រី​យ៉ា ដែល​តែងតែ​ឈឺឆ្អាល និង​ដឹងឮ​ចំពោះ​ការខ្វះខាត នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ។ លោក​វេជ្ជបណ្ឌិត ងួន ចន្ទ​ភ័​ក្រា្ត បាន​បន្តថា នេះ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការជួយ​កុមារ ក្រីក្រ ដែល​ពុំមាន​លទ្ធភាព​បង់ថ្លៃ​សេវា​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​ស្តង់ដា​ឯកជន​នានា។

គួររំលឹកថា ក្រោយពេល​ប្រគល់​ថវិកា​សប្បុរសធម៌​រួចមក មន្ទីរពេទ្យ​កុមារ​អង្គរ ក៏បានផ្តល់​ប័​ណ្ឌ​សរសើរ ដល់​អ្នក​សណ្ឋាគារ វិច​តូ​រី​យ៉ា និង​ដៃគូ​សហការ​ផ្សេងទៀត៕





© រក្សាសិទ្ធិដោយ thmeythmey.com