ជាតិ
ពិភពតារា៖ សេង សូ​ណា ជាប់​ជាតា​រា​ដែលមាន​ដើមទ្រូង​ធំ​ប្រចាំឆ្នាំ២០១៤
22, Dec 2014 , 9:39 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពី​តារា​សិច​ស៊ី​រៀមច្បង​មួយចំនួន បាន​បន្ធូ​ដៃ​ភាព​សិច​ស៊ី​មក បានធ្វើ​ឲ្យ​តារា​ស្រករ​ក្រោយ នាង សេង សូ​ណា ហាក់​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ទស្សនិកជន​យ៉ាងខ្លាំង បន្ទាប់ពី​នាង​ហ៊ាន​បញ្ចេញ​ដើមទ្រូង​ដ៏​ធំ​ទ្រលុកទ្រលន់ បើទោះជា​ខាង​ក្រសួង​ពាក់ព័ន្ធ​មានបំណង​ចង់​ហៅ​តារា​ស៊ិ​ច​ស៊ី​ខ្លះទៅ​ដុះក្អែល​ចេញ​ក៏ដោយ។ ការបង្ហាញ​ភាព​សិច​ស៊ី​របស់ សេង សូ​ណា ត្រូវបាន​មហាជន​លើកឡើងថា នាង​អាច​គ្រង​តំណែង​ជាតា​រា​សិច​ស៊ី​ខ្លាំងជាងគេ​ប្រចាំឆ្នាំ២០១៤នេះ។


បន្ទាប់ពី​បាត់​ខ្លួន​អស់​រយៈពេល​យ៉ាងយូរ​ពី​ពិភព​សិល្បៈ ក្រោយពេល​បរាជ័យ​ស្នេហា​ជាច្រើនលើក​ច្រើនសា​នោះ នាង សេង សូ​ណា ដែល​បាន​ត្រលប់​មកវិញ​ជាមួយនឹង​ការប្តូរឈ្មោះ​មកជា សេង ជិន​អា​រី​យ៉ា ក្នុង​បំណង​យក​ហុងស៊ុយ។អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ គឺ​ក្រោយពី​បាន​លេចមុខ​ជាថ្មី​នេះ នាង​បង្ហាញ​ភាព​សិច​ស៊ី​កាន់តែខ្លាំង​ឡើង ជាមួយនឹង​សម្រស់​ដើមទ្រូង​មូល​ក្បំ ឡើង​ចេញ​សរសៃ​ខៀវ​នៅលើ​សុដន់​ទាំង​គូ។

ដោយសារ​សម្រស់​ស្រស់ស្អាត សាច់​សខ្ចី​នោះ ទើប​ធ្វើ​ឲ្យ​តារា​សម្តែង​នាង សេង សូ​ណា ហាក់​មាន​មន្ត​ស្នេហ៍​ខ្ពស់ តែ​គេ​បានដឹងថា ស្រី​ស្អាត​រូបនេះ​ក៏​អភ័ព្វ​ស្នេហ៍​មិនធម្មតា​ដែរ​បន្ទាប់ពី​បែក​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ នាង​ក៏បាន​ជំពប់​នឹង​រឿងរ៉ាវ​ស្នេហា​ថ្មី​ជាមួយ​បុរស​អ្នកជំនួញ​ក្នុងស្រុក​ម្នាក់​រហូត​គេ​ល្បី​ថា មាន​ផ្ទៃពោះ​ទៀតផង។ ជាមួយនឹង​ការបង្កើត​ស្នេហា​ជាមួយ​បុរស​អ្នកជំនួញ​វ័យ៤០ប្លាយ​ម្នាក់​នោះ ត្រូវបាន​គេ​ដឹងថា តារា​រូបនេះ​បាន​ចាញ់បោក​បុរស​ម្នាក់ ព្រោះ​អ្នកមាន​លុយ​ម្នាក់​នោះបាន​ប្រាប់ថា រូបគេ​ជា​បុរស​ពោះម៉ាយ តែ​នៅ​ទីបញ្ចប់ ស្រាប់តែ​លេចចេញ​មុខ​ប្រពន្ធដើម​គេ​មក​ក្រឡឺម ធ្វើឱ្យ​តារា​សាច់​សខ្ចី​ម្នាក់នេះ​ខកចិត្ត​ខូច​អារម្មណ៍ និង​ត្រូវ​លាក់ខ្លួន​ពួន​អាត្មា​អស់​មួយរយៈ។

តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​ក្រោយពេល​នាង​វិល​ត្រឡប់មក​ពិភព​សិល្បៈ​ជាថ្មី​នេះ​គឺ​សម្រស់​របស់​នាង​កាន់តែ​សិច​ស៊ី​ជាង​មុន​ទៅទៀត ខណៈដែល​នាង​បាន​បញ្ចេញ​ដើមទ្រូង​ដ៏​ធំ​ទ្រលុកទ្រលន់ ឡើង​ចេញ​សរសៃ​ខៀវ​នៅលើ​សុដន់​ទាំង​គូ​នោះ បើទោះជា​ខាង​ក្រសួង​ពាក់ព័ន្ធ​មានបំណង​ចង់​ហៅ​តារា​ស៊ិ​ច​ស៊ី​ខ្លះទៅ​ដុះក្អែល​ចេញ​ក៏ដោយ។ ការបង្ហាញ​ភាព​សិច​ស៊ី​របស់ សេង សូ​ណា ត្រូវបាន​មហាជន​លើកឡើងថា នាង​អាច​គ្រង​តំណែង​ជាតា​រា​សិច​ស៊ី​ខ្លាំងជាងគេ​ប្រចាំឆ្នាំ២០១៤នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com