អន្តរជាតិ
នយោបាយអន្តរជាតិ
Air Asia ៖ អ្នកដំណើរ១៦២នាក់ នៅក្នុងយន្តហោះដែលបាត់ការទាក់ទងព្រឹកនេះ 28, Dec 2014 , 11:36 am
× របាយការណ៍នៃជើងហោះហើររបស់ក្រុមហ៊ុន Air Asia បានផ្សាយឲ្យដឹងថា មានអ្នកដំណើរចំនួន១៦២នាក់នៅក្នុងយន្តហោះដែលបាត់ការទាក់ទងនេះ។ ក្នុងចំណោមអ្នកដំណើរទាំងនោះរួមមាន៖ ជនជាតិឥណ្ឌូនេស៊ី១៤៩នាក់ ជនជាតិកូរ៉េខាងត្បូង៣នាក់ ជនជាតិម៉ាឡេស៊ី១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិសិង្ហបុរី១នាក់ដែរ។
យន្តហោះក្រុមហ៊ុន Air Asia ដែលហោះហើរពីទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ទៅប្រទេសសិង្ហបុរី បានបាត់ការទាក់ទង ជាមួយនឹង ទីភ្នាក់ងារអាកាសទីក្រុង Jakarta។
© រក្សាសិទ្ធិដោយ thmeythmey.com