អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំពិភពលោក​ថ្កោលទោស​ការ​វាយប្រហារ​លើសារព័ត៌មាន​នៅ​ប៉ារីស​
07, Jan 2015 , 8:50 pm        
រូបភាព
ប្រធាន​សហភាពអឺរ៉ុប Jean-Claude Juncker បានថ្លែងថា៖«ខ្ញុំ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​ដ៏សាហាវ និង​អមនុស្សធម៌»។

អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel​ បានថ្លែងថ្កោលទោស​ការ​វាយប្រហារ​ថាជាអំពើដ៏គួរឲ្យស្អប់ខ្ពើម​។ លោកស្រីបន្ត​ថា ការ​វាយប្រហារនេះ​ មិនត្រឹមតែ​ជាការ​វាយប្រហារ​លើ​ប្រជាពលរដ្ឋ​បារាំង​ប៉ុណ្ណោះទេ តែវាជាការ​វាយប្រហារ​ទៅលើសេរីភាព​សារព័ត៌មាន និងសិទ្ធិសេរីភាព​បញ្ចេញ​មតិទៀតផង។

អគ្គលេខាធិការ​នៃ​អង្គការ ណាតូ Jens Stoltenberg បានហៅ​ការវាយប្រហារ​នេះ​ថាជា​អំពើ​ដ៏ឃោរឃៅ និងជាការ​ប្រមាថយ៉ាង​យង់ឃ្នង​ទៅលើ​សេរីភាព​សារព័ត៌មាន។

អ្នកនាំពាក្យ​នៃសេតវិមាន​ លោក Josh Earnest បានប្រាប់​ទូរទស្សន៍ CNN ថា​លោក​ថ្កោលទោសការ​វាយប្រហារ​ដែលមិនធ្លាប់មាននេះ។ លោកបន្តថា​ នេះមិនត្រឹមតែជាការវាយប្រហារ​លើប្រជាជន​បារាំងទេ តែ​លើ​សេរីភាពសារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ។


© រក្សាសិទ្ធិដោយ thmeythmey.com