កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បន្ត​គ្រប់​គ្រង​ពានFIFA Ballon d’Or ខណៈ​លោក Joachim Low ជាប់​ជា​គ្រូ​ឆ្នើម
13, Jan 2015 , 2:09 am        
រូបភាព
ដោយ: រួបរួម
សហព័ន្ធកីឡា​បាល់ទាត់អន្តរជាតិ (FIFA) និង​ទស្សនាវដ្តី France Football បានចែក​ពាន​ដល់​អ្នក​ដែលមាន​សមត្ថភាព និង​ស្នាដៃ​ខ្ពស់​ក្នុង​វិស័យកីឡា​បាល់ទាត់​នាឆ្នាំ​២០១៤។ ពិធីនេះ​ត្រូវ​បាន​រៀបចំឡើង​នៅ​ក្នុងទីក្រុងហ្ស៊ួរិច ប្រទេសស្វីស កាលពី​រាត្រី​ថ្ងៃចន្ទ ទី​១៣ ខែមករា។


លទ្ធផល​មាន​ដូចខាងក្រោម៖


FIFA Ballon d’Or 2014
ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo នៃ​ក្រុម Real Madrid

FIFA World Coach of the Year សម្រាប់​បាល់ទាត់​បុរស
លោក Joachim Löw គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់

FIFPro World XI Award 2014:
អ្នកចាំទី៖ Manuel Neuer
ខ្សែការពារ៖ Philipp Lahm, David Luiz, Sergio Ramos, Thiago Silva
ខ្សែបម្រើ៖ Andres Iniesta, Toni Kroos, Angel Di Maria
ខ្សែប្រយុទ្ធ៖ Lionel Messi, Cristiano Ronaldo, Arjen Robben

FIFA Presidential Award 2014៖
អតីត​កីឡាករ និង​ជា​អ្នកកាសែត​វ័យ​ចំណាស់​ជប៉ុន Hiroshi Kagawa, អាយុ៩០ឆ្នាំ

FIFA World Coach of the Year សម្រាប់​បាល់ទាត់​នារី
លោក Ralf Kellermann គ្រូបង្វឹក​ក្រុម​នារី VfL Wolfsburg (អាល្លឺម៉ង់)

កីឡាការិនី​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ៖
ខ្សែបម្រើ Nadine Kessler, ក្លិប​នារី VfL Wolfsburg និង​ក្រុម​ជម្រើសជាតិ​នារី​អាល្លឺម៉ង់

FIFA Fair Play Award
ក្រុមការងារ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ និង​រាល់​ការប្រកួត​របស់​ហ្វី​ហ្វា ជាពិសេស​ក្រុមការងារ​ស្ម័គ្រ​នា FIFA World Cup នៅ​ប្រេ​ស៊ី​ល


គ្រាប់​បាល់​ដែល​បញ្ចូល​ទី​ល្អ​ជាងគេ​ប្រចាំឆ្នាំ២០១៤ (FIFA Puskas Award)
គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី James Rodriguez នា​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ FIFA World Cup 2014 ជាមួយ​អ៊ុយ​រូ​ហ្គា​យ៕








© រក្សាសិទ្ធិដោយ thmeythmey.com