កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
FIFA Ballon d’Or៖ Ronaldo បាន​​សំឡេង​គាំទ្រ​​លើស​គូ​ប្រ​ជែង​​ជាង​ពាក់កណ្តាល
13, Jan 2015 , 11:56 am        
រូបភាព
ដោយ:
ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo នៃ​ក្លិប Real Madrid បាន​ក្លាយជា​ម្ចាស់​ពាន FIFA Ballon d’Or ជា​លើក​ជាទី​បី ជាមួយនឹង​សំឡេងគាំទ្រ​លើស​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi និង​អ្នកចាំទី​អាល្លឺម៉ង់ Manuel Neuer ជាង​ពាក់កណ្តាល។ ស្របពេល​ជាមួយគ្នា លោក Joachim Loew គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ទទួលបាន​ការគាំទ្រ​ច្រើនជាង លោក Carlo Ancelotti គ្រូបង្វឹក Real Madrid និង​លោក Diego Simeone គ្រូបង្វឹក Atletico Madrid។


លទ្ធផល​ពិស្តា​ស្តីពី​ការបោះឆ្នោត​គាំទ្រ​ពី​សំណាក់​មនុស្ស៥៤៤នាក់ (គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ប្រធាន​ក្រុម​ជម្រើសជាតិ និង​អ្នកសារព័ត៌មាន​ដែល​ជ្រើសរើស​ដោយ​ទស្សនា​វ​ដ្តី France Football) ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បន្ទាប់ពី​ពិធី​ចែក​រង្វាន់​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី១២ ខែមករា ឆ្នាំ២០១៥ នៅក្នុង​ទីក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស។

ខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបាន​សំឡេងគាំទ្រ ៣៧,៦៦ភាគរយ ខណៈ​ខ្សែប្រយុទ្ធ Lionel Messi ទទួលបាន១៥,៧៦ភាគរយ និង​អ្នកចាំទី Manuel Neuer បាន១៥,៧២ភាគរយ។ កីឡាករ​ដែល​ទទួលបាន​សំឡេងគាំទ្រ​ជា​បន្តបន្ទាប់ (ក្រោម១០ភាគរយ) រួមមាន Arjen Robben, Thomas Mueller, Philipp Lahm, Neymar, James Rodriguez។

ទាក់ទង​នឹង​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម (FIFA World Coach) វិញ លោក Joachim Loew ទទួលបាន​សំឡេងគាំទ្រ៣៦,២៣ភាគរយ ខណៈ​គូប្រជែង​របស់ខ្លួន គឺ​លោក Carlo Ancelotti បាន ២២,០៦ភាគរយ និង​លោក Diego Simeone បាន១៩,០២ភាគរយ។ គ្រូបង្វឹក​ដែល​ទទួលបាន​សំឡេងគាំទ្រ​ជា​បន្តបន្ទាប់​រួមមាន លោក Pep Guardiola លោក Jose Mourinho និង​លោក Louis Van Gaal។

សម្រាប់​សំឡេង​បោះឆ្នោត​ពី​កម្ពុជា គ្រូបង្វឹក​កូរ៉េខាងត្បូង​ដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon និង​លោក អ៊ឹង ចំរើន និពន្ធ​នាយករង​សារព័ត៌មានថ្មីៗ បានផ្តល់​ម្នាក់៥ពិន្ទុ​ដល់​ខ្សែប្រយុទ្ធ Ronaldo។ បន្ទាប់ពី Ronaldo លោក Lee ឲ្យ​បី​ពិន្ទុ​ទៅ Lionel Messi និង១ពិន្ទុ​ទៅ Philipp Lahm ខណៈ​លោក ចំរើន បោះ​ឲ្យ Thomas Mueller និង Diego Costa សម្រាប់​តំណែង​លេខ​ពីរ និង​លេខ​បី។ ដោយឡែក ជម្រើស​របស់​ប្រធាន​ក្រុម​គួច សុគ​ម្ភៈ រួមមាន Lionel Messi, Karim Benzema និង Andres Iniesta។

ចំពោះ​សំឡេងគាំទ្រ​ដល់​គ្រូបង្វឹក  លោក Joachim Loew ទទួលបាន៥ពិន្ទុ​ពី​លោក អ៊ឹង ចំរើន។ លោក ចំរើន បានផ្តល់៣ពិន្ទុ​ដល់​លោក Carlo Ancelotti និង១ពិន្ទុ​ដល់​លោក Diego Simone។ គ្រូបង្វឹក​ដែល​លោក Lee Tae Hoon បោះឆ្នោត​ឲ្យ​មាន លោក Diego Simone លោក Jose Mourinho និង​លោក Carlo Ancelotti ខណៈ​ជម្រើស​របស់​គួច សុគ​ម្ភៈ រួមមាន លោក Pep Guardiola លោក Jose Mourinho និង​លោក Diego Simone៕ 

សម្រាប់​លទ្ធផល​ពិស្តា៖




© រក្សាសិទ្ធិដោយ thmeythmey.com