កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​អ្នកគាំទ្រ​បាល់ទាត់​អេ​ហ្ស៊ី​ប៤០នាក់​បាន​ស្លាប់​ដោយ​រត់​ជាន់គ្នា
09, Feb 2015 , 11:52 am        
រូបភាព
ដោយ:
យ៉ាងហោចណាស់​មាន​ទស្សនិកជន៤០នាក់​បាន​ស្លាប់​និង​របួស​ជាច្រើន​នាក់​ទៀត​ដោយសារ​រត់​ជាន់គ្នា​ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​និង​ក្រុម​ប៉ូលីស​នៅក្នុង​ពហុកីឡាដ្ឋាន​ក្រុង​សៃ​រ៉ូ​ប្រទេស​អេ​ហ្ស៊ី​ប។ហេតុការណ៍​នេះ​បាន​កើតឡើង​ក្រោយពី​អ្នកទស្សនា​បាល់ទាត់​បាន​ព្យាយាម​សម្រុក​ចោល​រនាំង​របស់​ប៉ូលីស ក្នុង​គោលបំណង​មិន​បង់ថ្លៃ​ទស្សនា។


ក្រុម​អ្នកទស្សនា​បាលទាត់​ប្រមាណ​ជាង​សែសិប​នាក់​បាន​ស្លាប់​និង​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​រត់​ជាន់គ្នា​ក្រោយពី​ផ្ទុះ​ហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ​បាត់​ទាល់​Egypt's Zamalekជាមួយនឹង​ក្រុម​ប៉ូលីស​ដែល​កំពុង​ឈរជើង​នៅក្នុង​ការប្រកួត​នៅក្នុង​ទីក្រុង​សៃ​រ៉ូ​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃទី០៩កុម្ភៈ​នេះ។

© រក្សាសិទ្ធិដោយ thmeythmey.com