ជាតិ
សង្គមជាតិ
យាយតាមួយក្រុមនាំគ្នាមកអង្គរសង្ក្រាន្ត គ្រាន់តែចង់ជួបមុខលោក ហ៊ុន សែន ផ្ទាល់ 13, Apr 2015 , 6:18 pm
![](https://image.thmeythmey.com/pictures/2015/04/13/thumb2/11088266_785910624833008_855811960_n__1_.jpg)
×![]()
សៀមរាប៖ លោកយាយលោកតាមួយក្រុមមានគ្នាប្រមាណ ២០ នាក់ រស់នៅក្នុងបរិវេណឧទ្យានអង្គរក្នុងខេត្តសៀមរាប មិនដែលបានឃើញមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់នោះទេ ។ លោកយាយលោកតា ដែលមានអាយុពី ៦០ ឆ្នាំ ដល់ ៦៩ ឆ្នាំទាំងនោះ បាននាំគ្នាមកចូលរួមព្រឹត្តិការណ៍អង្គរសង្ត្រាន្ត ក្នុងគោលដៅដើម្បីចង់ឃើញមុខលោក ហ៊ុន សែន ផ្ទាល់។ ក្រុមលោក យាយ លោកតា ទាំងនោះ សុទ្ធតែយល់ថា លោក ហ៊ុន សែន គឺជាមនុស្សដែលស្រោចស្រង់ពលរដ្ឋកម្ពុជាឲ្យរស់រានមានជីវិតវិញក្រោយពីរបប ប៉ុល ពត ។
តាមគម្រោងលោក ហ៊ុន សែន នឹងអញ្ជើញមកបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាផ្លូវការ នៅព្រឹកថ្ងៃទី ១៤ ខែមេសា ក្នុងបរិរវេណប្រាសាទបាយ័ន។ លោក សម រង្ស៊ី មេបក្សប្រឆាំង ក៏នឹងអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។
សូមស្តាប់បទសម្ភាសន៍របស់លោក ជា ធីរិទ្ធ ជាមួយក្រុមលោកតាលោកយាយទាំងនោះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com