ជាតិ
សង្គមជាតិ
ប្រជាពលរដ្ឋខេត្តសៀមរាប និយមធ្វើពិធីលើកទង់ក្រពើ សុំសេចក្តីសុខ 14, Apr 2015 , 2:34 pm
![](https://image.thmeythmey.com/pictures/2015/04/14/thumb2/11092616_10153788069569966_1657927154_n.jpg)
×![]()
ស្របពេលពិធីលើកទង់ ស្ទើរបាត់បង់ទៅហើយនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជានោះ តែនៅខេត្តសៀមរាបវិញ ប្រជាជនខេត្តនេះនៅតែពេញនិយមរៀបចំធ្វើពិធីលើកទង់ក្រពើនៅតាមពិធីបុណ្យនានាក្នុងទឹកដីអង្គរនេះ ។ នៅមុនព្រឹត្តិការណ៍អង្ក្រាន្តមួយថ្ងៃក្នុងខេត្តសៀមរាប ក្រុមអ្នកអភិរក្សវប្បធម៌ បានរៀបចំពិធីនេះយ៉ាងអធិកអធម។ លោក សេម សែត អ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ដែលរស់នៅក្នុងខេត្តសៀមរាប និងជាបុគ្គលិកអាជ្ញាធរអប្សរា បាននិយាយក្រោយប្រារព្ធពិធីលើកទង់ថា អ្នកស្រុកអង្គរនិយមធ្វើពិធីលើកទង់នេះ ព្រោះវាជាការប្រកាសដំណឹងដល់ពួកទេវតា និងអមនុស្សទាំងឡាយថា មនុស្សលោកកំពុងតែរួមគ្នាធ្វើពិធីអ្វីមួយ ហើយក៏ដើម្បីបំពេញបុណ្យកុសលសុំសេចក្តីសុខផងដែរ ។
ស្តាប់ការពន្យល់របស់លោក សេម សែត ៖
© រក្សាសិទ្ធិដោយ thmeythmey.com