ជាតិ
សង្គមជាតិ
ខ្មែរឥស្លាមជាច្រើនបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត 15, Apr 2015 , 2:46 pm
![](https://image.thmeythmey.com/pictures/2015/04/15/thumb2/11113057_454888258007524_6891584711493656957_n.jpg)
×![]()
សៀមរាប៖ មិនមែនមានតែប្រជាពលរដ្ឋខ្មែរដ៏ច្រើនកុះករនោះ ដែលបានមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំឡើងនៅខេត្តសៀមរាប ក្នុងនោះខ្មែរឥស្លាម ដែលគេស្គាល់ថា កាន់សាសនាខុសពីប្រជាពលរដ្ឋខ្មែរនោះ ក៏បានបង្ហាញវត្តមានច្រើន ក្នុងពិធីនេះផងដែរ។ ខ្លះមកជាមិត្តភក្តិ និងខ្លះទៀត មកជាលក្ខណៈក្រុមគ្រួសារ ហើយពួកគេបានបង្ហាញពីទឹកសប្បាយរីករាយ ក្នុងកម្មវិធីសង្ក្រាន្ត។
មិនថានៅមុខអង្គរវត្ត បាយ័ន ឫលានជល់ដំរី ជារួមក្នុងបរិវេណទីតាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គេសង្កេតឃើញមានខ្មែរឥស្លាម បានចូលរួមក្នុងកន្លែងកម្សាន្តផ្សេង។ មានទាំងក្មេង ទាំងចាស់ ជាលក្ខណៈមិត្តភក្តិ និងគ្រួសារ ពួកគេទាំងនោះមកពីបណ្តាខេត្តផ្សេងៗ មានភ្នំពេញ កំពង់ធំ កំពង់ចាម និងបាត់ដំបងជាដើម។ នេះបើតាមការសាកសួរពីពួកគាត់។
ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលគេស្គាល់ថា មានភូមិឥស្លាមមួយកន្លែងនោះ នៅពេលព្រឹកមានឡានអ្នកដំណើរជាខ្មែរឥស្លាមជាច្រើន បានចូលចត ដើម្បីទិញអាហារ សម្រាប់ដំណើរកម្សាន្តពួកគេពេញមួយថ្ងៃ។ អ្នកភូមិខ្លះលាន់មាត់ថា ហេតុអ្វីមានខ្មែរឥស្លាមដើរច្រើនម្លេះនៅឆ្នាំនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com