ជាតិ
សង្គមជាតិ
មួក​លក់ដាច់​ច្រើន ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត
15, Apr 2015 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយសារ​អាកាសធាតុ​ក្តៅ បាន​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំនេះ ត្រូវ​ស្វះ​ស្វែងរក​វត្ថុ​ការពារ​កំដៅគ្រប់ៗគ្នា ។ ក្នុងពេល​ដើរ​ទស្សនា ពិធី​តាំង​ពិ​ពណ៌​វប្បធម៌ និង​កម្មវិធី​សិល្បៈ​ផ្សេង​នៃ​ព្រឹត្តិការណ៍​នេះ ជាពិសេស​ចន្លោះ​ពី​ម៉ោង១០ ព្រឹក​ដល់​ម៉ោង ៥ រសៀល ស្ទើរ​គ្មាន​អ្នកចូលរួម​ណា​ម្នាក់ ដែល​មិន​ពាក់មួក​ដើម្បី​ការពារ​កំដៅ​នោះទេ ។


លោក ស្រី ចាន់ វណ្ណ​ថា អ្នកលក់​មួក នៅក្បែរ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត បាន​និយាយថា កាលពី​ថ្ងៃទី ១ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ម្សិលមិញ លោកស្រី​លក់​មួក​អស់​ប្រមាណ​ជាង ៣០០ មួក។ លោកស្រី បញ្ជាក់ថា មួក​ដែល​លក់ដាច់​ជាងគេ​គឺ​មួក​ស្លឹកត្នោត​ដែលមាន​តម្លៃ ៣០០ រៀល និង​មួក​ក្រចៅ​តម្លៃ ១២០០ រៀល ព្រមទាំង​មាន​ប្រភេទ​មួក​ផ្សេងទៀត ។ សូមបញ្ជាក់ថា អ្នកលក់​មួក​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត មាន​ទាំង​អ្នកលក់​នៅនឹងកន្លែង និង​អ្នក​កាន់​មួក​ដើរ​លក់​ចល័ត​ផងដែរ។   

© រក្សាសិទ្ធិដោយ thmeythmey.com