ជាតិ
សង្គមជាតិ
ប្រកួតដណ្តើមជ័យលាភីស្តេចអុកឆ្នាំ ២០១៥ នឹងចាប់ផ្តើមនៅម៉ោង ៩ ព្រឹកនេះ 16, Apr 2015 , 6:53 am
កីឡាករ ឈាវ បូរ៉ា នៅខាងឆ្វេង កីឡាករ សុខ ភារ៉ា កណ្តាល លោក វ៉ាត់ ចំរើន នៅខាងស្តាំ
× នៅម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក សុខ ភារ៉ា និងលោក ឈាវ បូរ៉ា នឹងចាប់ផ្តើមប្រកួតកីឡាអុកចត្រង្គវគ្គចុងក្រោយ ដើម្បីដណ្តើមជ័យលាភីស្តេចអុកប្រចាំឆ្នាំ ២០១៥ ។ កម្មវិធីប្រកួតនេះ រៀបចំឡើងនៅក្បែរអាហារដ្ឋានស្រាប់ ខាងមុខបរិវេណប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា កីឡាករ សុខ ភារ៉ា ជាអតីតជ័យលាភីរងស្តេចអុកចត្រង្តប្រចាំ ២០១០ រីឯ កីឡាករ ឈាវ បូរ៉ា គឺជាម្ចាស់ជ័យលាភីស្តេចអុកឆ្នាំ ២០១៤ កន្លងទៅ ។ ការប្រកួតរបស់លោក ឈាវ បូរ៉ា ជាមួយលោក សុខ ភារ៉ា ថ្ងៃនេះ ដើម្បីយកជ័យលាភីគ្រប់គ្រងដំណែងស្តេចអុក ២០១៥ បន្ទាប់ពីឆ្នាំ ២០១៤ ។ សម្រាប់ជ័យលាភីស្តេចអុកឆ្នាំនេះ នឹងទទួលបានរង្វាន់ ៥ ពាន់ ដុល្លារ លើសឆ្នាំ ២០១៤ ចំនួន ១ ពាន់ ដុល្លារ។
កាលពីថ្ងៃពុធម្សិលមិញ កីឡាករ ប៊ិន គាសេង បានទទួលជ័យលាភី ក្នុងការប្រកួតអុកចត្រង្តអង្គរសង្ក្រាន្ត ២០១៥ ដើម្បីដណ្តើមយកលេខ ៣ ។ លោក ប៊ិន គាសេង បានយកឈ្នះលើកីឡាករ ហាយ ស៊ីណា ឲ្យបញ្ឈរជង្គង់ ក្នុងលទ្ធផល ២ ក្តារទល់ ០ ៕ © រក្សាសិទ្ធិដោយ thmeythmey.com