សង្គមជាតិ
ស្លាប់១៦នាក់ របួសធ្ងន់ ស្រាល១១៦នាក់ ក្នុង​គ្រោះថ្នាក់​កាលពី​ថ្ងៃទី១៦មេសា
17, Apr 2015 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី១៦ខែមេសា មាន​ចំនួន៤៩លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១៦នាក់ របួសធ្ងន់ ៦៨នាក់​និង​របួសស្រាល៤៨នាក់។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។


ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៤៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប៨៩គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៦៩គ្រឿង​រថយន្ត​ធុន​តូច​ចំនួន១៦គ្រឿង​រថយន្ត​ធុន​ធំ​ចំនួន២គ្រឿង​និង​យាន​ផ្សេង២គ្រឿង ។មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ បើកបរ​ល្មើស​ល្បើ​ន​កំណត់១៥លើក​ស្រវឹង៣លើក​ប្រជែង​គ្រោះថ្នាក់១៣លើក​មិន​គោរព​សិទ្ធ៧លើក​មិន​ប្រកាន់​ស្តាំ​លើក​ជាដើម។

គួរ​បញ្ជាក់ថា រយៈពេល៣ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី១៤ដល់​ថ្ងៃទី១៦ខែមេសា​នេះ អ្នកស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន៣៩នាក់ ហើយ​អ្នករងរបួស​ចំនួន២៤៨៕


© រក្សាសិទ្ធិដោយ thmeythmey.com