ជាតិ
កម្ពុជា​គ្រោង​បើក​ស្ថានទូត​ថ្មី​នៅ​ប្រទេស​អេ​ហ្ស៊ី​ប
23, Apr 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
កម្ពុជា​គ្រោង​បើក​ស្ថានទូត​ថ្មី​នៅ​ប្រទេស​អេ​ហ្ស៊ី​ប បន្ទាប់ពី​ស្ថានភាព​ប្រទេស​អេ​ហ្ស៊ី​ប បាន​វិល​មក​ភាពល្អប្រសើ​ឡើងវិញ។ គម្រោង​នៃ​ការបើក​ស្ថានទូត​កម្ពុជា​ថ្មី​នេះ ធ្វើឡើង​នៅក្នុង​កិច្ចពិភាក្សា​ទ្វេរ​ភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ប្រទេស​អេ​ហ្ស៊ី​ប លោក អ៊ីប្រាហ៊ីម  ម៉ា​ហ​ឡេ​ប (Ibrahim Mahlah)ក្រោយពី​ជំនួប​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អាហ្វ្រិក។ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា-អេ​ហ្ស៊ី​ប បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត ។


យោងតាម​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK)ក្នុងជំនួប​ពិភាក្សាគ្នា​កាលពី​រសៀល​ថ្ងៃទី២២ ខែមេសារ​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ប្រទេស​អេ​ហ្ស៊ី​ប លោក​អ៊ីប្រាហ៊ីម  ម៉ា​ហ​ឡេ​ប បាន​ពិភាក្សាគ្នា​ជុំវិញ​ការបើក​ស្ថាន​ឯកអគ្គរាជទូត​ប្រទេស​កម្ពុជា​នៅក្នុង​ទីក្រុង​កៃរ៉ូ ប្រទេស​អេ​ហ្ស៊ី​ប ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន។

ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា-អេ​ហ្ស៊ី​ប​បេ្ត​ជ្ញា​រួមគ្នា ក្នុងការ​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ពិសេស​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការកែប្រែ​នូវ​គោលជំហរ​មួយចំនួន​ទាក់ទិន​ទៅនឹង​បញ្ហា​អន្តរជាតិ ដើម្បី​ផ្លាស់ប្តូរ​នូវ​ការគាំទ្រ​គ្នា​ទៅវិញទៅមក ៕


© រក្សាសិទ្ធិដោយ thmeythmey.com