ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា ស៊ីម មរណទៅ​ លោក ហ៊ុន សែន នឹងធ្វើជាប្រធានបក្ស ឯលោក សាយ ឈុំ ធ្វើប្រធាន​ព្រឹទ្ធសភា
08, Jun 2015 , 7:59 pm        
រូបភាព
ដោយ:
ជាការប្រកាស​ដ៏កម្ររបស់ខ្លួន លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន បានអះអាងថា ប្រសិនបើលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមរណកាល​ទៅ រូបលោកនឹងធ្វើជាប្រធានគណបក្សបន្ត រីឯលោក សាយ ឈុំ ដែលបច្ចុប្បន្នជាអនុប្រធានព្រឹទ្ធសភា នឹងធ្វើជាប្រធានព្រឹទ្ធសភា។ « ក្នុងករណីគាត់(  ជា ស៊ីម) មរណកាលទៅ អ្នកដែលធ្វើប្រធានបក្សគឺ ហ៊ុន សែន បេក្ខជនមានស្រាប់ហើយ គ្រាន់តែចាំបោះឆ្នោតប៉ុណ្ណោះ ។ បើទោះហ៊ុន សែន មិនធ្វើប្រធាន ថ្ងៃនេះ ហ៊ុន សែន ដឹកនាំបក្សរហូតមកហើយ » ។ នេះជាការបញ្ជាក់របស់​លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធឲ្យប្រើប្រាស់រោងចក្រចម្រាញ់ប្រេងដូចទី ២ ​​ក្នុងខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ ។
 


ស្តាប់សំឡេង លោក ហ៊ុន សែន 




អត្ថបទផ្សាយឡើងវិញ


© រក្សាសិទ្ធិដោយ thmeythmey.com