ជាតិ
រូបត្លុក
សង្គមជាតិ
អ្នកកាសែតខ្មែរនៅតែភ័យខ្លាចស្រមោលគំរាមកំហែង 03, May 2015 , 2:08 pm
![](https://image.thmeythmey.com/pictures/2015/05/03/thumb2/cartoon_press.jpg)
×![]()
បរិយាកាសទូទៅនៃវិស័យសារព័ត៌មាននៅកម្ពុជា បានរីកចំរើនមែន។ ប៉ុន្តែអ្នកកាសែតនៅមិនទាន់បានទទួលអារម្មណ៍នៃសេរីភាពពេញលេញក្នុងអាជីពរបស់ខ្លួននៅឡើយទេ។ ករណីជាច្រើនក្នុងអតីតកាលដែលបានកើតលើអ្នកកាសែត ដូចជាឃាតកម្ម ការគំរាមកំហែង ពាក្យបណ្តឹងព្រហ្មទណ្ឌជាដើម នៅតែតាមលងអ្នកកាសែតជានិច្ច។
បរិយាកាសនៃការគំរាមកំហែងទាំងនេះ បានជះឥទ្ធិពលតិច ឬខ្លាំងដល់អ្នកកាសែត ដែលបានបង្កើតអារម្មណ៍ Self-censorship ហើយដែលអារម្មណ៍នេះនឹងធ្វើឲ្យប៉ះពាល់ដល់អនុវត្តការងារប្រសិទ្ធភាពមួយ សម្រាប់ពលរដ្ឋ រដ្ឋាភិបាល និងសង្គមកម្ពុជាទាំងមូល។
រដ្ឋាភិបាលត្រូវប្រកាសធានាឡើងវិញដល់ការអនុវត្តការងាររបស់អ្នកកាសែត ដែលជាដៃគូរបស់រដ្ឋាភិបាល ហើយដែលកំពុងចូលរួមចំណែកក្នុងការកសាងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com