ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​អភិរក្ស​ភាសា​បារាំង​សោកស្តាយ​ចំពោះ​ការបាត់បង់​ឥទ្ធិពល​ភាសា​បារាំង​នៅ​កម្ពុជា
05, May 2015 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ


លោក​សាស្ត្រាចារ្យ ស៊ឹម សៀង​ប៉ាវ អាយុ៧៣ឆ្នាំ ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បារាំង បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការថយចុះ​នៃ​ឥទ្ធិពល​ភាសា​បារាំង​នៅ​កម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។  អតីត​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង នៃ​វិទ្យាស្ថាន​ភាស​បរទេស​រូប​នេះ បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការថយចុះ​ឥទ្ធិពល​នេះ​ថា​ភាគច្រើន​គេ​ងាក​ទៅ​រៀន​ភាសា​ដែល​គេ​និយម​ប្រើ​សម្រាប់​ទំនាក់ទំនង និង​ការធ្វើ​ជំនួញ​ច្រើនជាង។ បន្ថែម​ពីនេះ លោក​សាស្ត្រាចារ្យ​បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ភាសា​បារាំង​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖«ប្រទេស​កម្ពុជា​ធ្លាប់ជា​ប្រទេស​និយាយ​ភាសា​បារាំង​ហើយ​ភាសា​បារាំង​អាចធ្វើ​ឲ្យ​កម្ពុជា​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ។ រីឯ ឯកសារ​ប្រវត្តិសាស្ត្រ វប្បធម៌ ច្បាប់ និង​ពេទ្យ ភាគច្រើន​សុទ្ធតែជា​ភាសា​បារាំង​ដូច្នេះ​ក្រសួង​អប់រំ​គួរ​ពង្រឹង​ភាសា​បារាំង​ឡើងវិញ»។


ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ ស៊ឹម សៀង​ប៉ាវ៖









© រក្សាសិទ្ធិដោយ thmeythmey.com