ជាតិ
មនុស្ស២៧នាក់​ស្លាប់ និង​របួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៤ឧសភា
05, May 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មនុស្ស​ចំនួន៥នាក់​បាន​ស្លាប់ ២២នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី ៤ខែមេសា។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ។


របាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន២២គ្រឿង ក្នុងនោះ​ម៉ូតូ១៤គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង និង​រថយន្ត៤គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​បើកបរ​ហួស​ល្បឿន៤លើក​ប្រជែង​គ្រោះថ្នាក់៣លើក ស្រវឹង២លើក មិន​ប្រកាន់​ស្តាំ១លើក​បត់​គ្រោះថ្នាក់១លើក មិន​គោរព​សិទ្ធ១លើក ប្រើប្រាស់​ទូរ​សព្ទ​ដៃ១លើក​និង ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៩នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com