ពីនេះ ពីនោះ
មិន​យល់?...ឲ្យ​គម្រោង​ឆ្នាំនេះ​ល្អ​យ៉ាងម៉េច បើ​ថវិកា​ឆ្នាំ​ចាស់​មិនទាន់​ធ្លា​ក់មក​ផង?
07, May 2015 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ


ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទី៥នេះ រាជរដ្ឋាភិបាល បាន​បង្ខំចិត្ត​ដុតដៃដុតជើង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ហើយ​ការណ៍​នេះ​ក៏បាន​អន្ទង​ចិត្ត​ពលរដ្ឋ​បាន​ច្រើន​ណាស់ដែរ។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា មន្ត្រី​តាម​ស្ថាប័នរដ្ឋ​មួយចំនួន ពិសេស​ក្រុមមន្ត្រី​ជា​ប្រធាន ឬ​ថ្នាក់ដឹកនាំ​អង្គភាព បែរជា​បង្ហាញ​ការមិនសប្បាយចិត្ត ចំពោះ​ចរន្ត​នៃ​ការទម្លាក់​ថវិកា​ពី​ថ្នាក់លើ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅវិញ។

ប្រធាន​អង្គភាព​ទាំងនោះ បាន​ត្អូញត្អែ​ថា ថ្នាក់លើ​តែង​ទម្លាក់​ចុះ​នូវ​គម្រោង ឬ​ផែនការ​សកម្មភាពថ្មីៗជាច្រើន បន្ថែម​ពីលើ​អ្វីដែល​ពួកគេ​គ្រោង​ធ្វើ​ក្នុង​ឆ្នាំ​ថ្មី បើទោះបីជា​បានដឹងថា​ថ្នាក់ក្រោម​មិនទាន់​ទាំង​ទទួលបាន​ថវិកា​ស្នើ​សម្រាប់​ឆ្នាំ​ចាស់​នោះ​ក៏ដោយ។ តើ​សកម្មភាព​ស្ថាប័ន ឬ​អង្គភាព​រយៈពេល១២ខែ​នៃ​ឆ្នាំ​ចាស់​នោះ  មានដំណើរ​បែបណា​ទៅ បើ​គ្មាន​ថវិកា​ប្រើប្រាស់​យ៉ាង​ដូច្នេះ​នោះ? តើ​ក្រសួង​សេដ្ឋកិច្ច មាន​ដឹង​អំពី​បញ្ហា​នេះ​ទេ? មិន​យល់...?
 



© រក្សាសិទ្ធិដោយ thmeythmey.com