ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​អំពើពុករលួយ?
08, May 2015 , 7:00 pm        
រូបភាព
ប្រជាពលរដ្ឋ​រស់នៅ​គល់ស្ពាន​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​សរសេរ​លិខិត​មួយ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ(ACU) ទាមទារ​ឲ្យ​ACUធ្វើការ​ស៊ើបអង្កេត​ករ​ណី​អំពើពុករលួយ ដែល​កើតមាន​នៅក្នុង​អង្គភាព​ផ្ទាល់។


តាមរយៈ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ដែល​បាន​ទៅដល់ ACU តាំងតែ​ពីថ្ងៃ​ទី២៣ ខែមីនា​ឆ្នាំ២០១៥ ហើយ ACU ទើបតែ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បានសរសេរថា «យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​គល់ស្ពាន​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​បាន​ចូល​ផឹក​កាហ្វេ និង​បាន​ស្តាប់លឺ​ការជជែក​គ្នា របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ដែល​បាន​អួត​ប្រាប់​គ្នា មេ​គេ១ឆ្នាំ​ឡើង​ដំណែង២ដង ជាពិសេស​មន្ត្រីសង្កាត់រ​ដ្ឋ​បាល​ព្រៃឈើ គឺ​ដំបូង​ជាម​ន្ត្រី ដើមឆ្នាំ​តែងតាំង​ជា​នាយរង ចុងឆ្នាំ​តែងតាំង​ជា​នាយ​សង្កាត់ ឲ្យ​តែ​ពូកែ​រកលុយ​ទៅ​ឲ្យ​ថ្នាក់លើ​នោះ»។

លិខិត​ដដែល​សរសេរ​បន្តទៀត​ថា «នេះ​ពិតជា​មានការ​ឃុបឃិត​គ្នា រវាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល និង​សា​ម៉ី​ខ្លួន ពីព្រោះ​យើង​សង្កេតឃើញថា មន្ត្រី​មានចំណេះដឹង​ជាច្រើន និង​ធ្វើការ​ជិត​ចូលនិវត្តន៍​ទៅហើយ ក៏​មិន​បានទទួល​ដំណែង​នេះដែរ»។

«មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​និយាយ​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង​នៅ​ឃុំ​តាំងក្រសាំង ដោយ​មន្ត្រី​បរិស្ថាន​បាន​និយាយថា​ចំពោះ​អង្គភាព​បរិស្ថាន​អ្នក​ដែល​ធ្វើ​ខុសត្រូវ​បណ្តេញ​ចេញពី​ការងារ វា​អយុត្តិធម៌​ពេក ខណៈ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​បាន​ប្រព្រឹត្ត​ខុស យកលុយ​អ្នកដឹកឈើ​ក្រញូង​ពេញបន្ទុក បែរជា​ឡើងបុណ្យ​សក្តិ។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​តប​ទៅវិញ​ថា មកពី​ខាង​បរិស្ថាន​មិនចេះ​ធ្វើការ​សូកប៉ាន់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីព្រោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ពុករលួយ​ដែរ។ ដូច្នេះ​រដ្ឋបាល​ព្រៃឈើ​គេ​ពុំដែល​ខ្លាច​ទេ ព្រោះ​ពេល​អង្គភាព​ហៅ​ទៅ​សាកសួរម្តងៗ គេ​ចំណាយ​តែ៥ពាន់​ដុល្លារ រួច​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ដូចជា​ករណី​កាលពី​ប៉ុន្មាន​ខែ​មុន គេ​ហៅ​នាយផ្នែក​ទាំង៣ទៅ​សាកសួរ​នៅ​ភ្នំពេញ រួច​ឲ្យ​ត្រឡប់មកវិញ។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ បាន​និយាយថា ចំពោះ​អង្គភាព​ព្រៃឈើ​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​គឺ​ទាក់ទង​ទៅ ចេង សា​ផេង ដែលជា​មន្ត្រី​ជំនិត​នឹង​ប្រតិភូ ហើយ​ដាក់​ស្រោមសំបុត្រ​តែ៥ពាន់​ដុល្លារ​ទៅបាន​ហើយ។ ករណី​ដូច អ៊ិត ប៊ុន​ថេ​ង ពីមុន​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល បាន​ផ្លាស់ប្តូរ​ទៅ​កំពង់សោម​បានតែ៦ខែ មកជួប ចេង សា​ផេង បានមក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ»។ នេះ​បើតាម​ខ្លឹមសារ​នៃ​លិខិត​ដដែល​នោះ។

លិខិត​ដដែល​បន្តទៀតថា តាម​មតិ​មហាជន​ដែល​ស្តាប់ឮ​មន្ត្រី​ទាំងនោះ​និយាយ​គ្នា បាន​សន្និដ្ឋានថា​ACU  ពិតជា​មាន​អំពើពុករលួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​អង្គភាព ដូចនេះ​សូម​ACU បើក​ការស៊ើបអង្កេត តើ​ពិត​ដូចជា​ពួកគេ​ជជែក​គ្នា​មែនឬ​អត់?






© រក្សាសិទ្ធិដោយ thmeythmey.com