ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ទិវា​អ្នក​ម្តាយ៖ ពាក្យ​ម៉ែស្តីឲ្យកូន គឺជា​មន្តដ៏​ពូកែ​ធ្វើ​ឲ្យ​កូន​​ល្អ !
10, May 2015 , 11:27 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃបុណ្យ​ទិវា​អ្នក​ម្ដាយ ឬ​ហៅ​ជា​ភាសាបរទេស​ថា Mother’s Day គឺជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ពី​គុណ​របស់​អ្នក​ម្ដាយ និង​ដើម្បី​និយាយ​ពី​កិ​ត្ដិ​យស​ព្រមទាំង​បង្ហាញ​សេចក្ដីស្រលាញ់​ចំពោះ​អ្នក​ម្ដាយ​គ្រប់រូប ។ ទិវា​នេះ ប្រារព្ធ​ឡើង​មុនគេ នៅ​សហរដ្ឋអាមេរិក ។ នៅក្នុង​ប្រទេស​កម្ពុជា យុវជន និស្សិត កម្មករ កម្មការិនី នៅថ្ងៃនេះ បានបង្ហាញ​ក្តី​ស្រឡាញ់​របស់ខ្លួន និង​ជូនពរ​ចំពោះ​អ្នក​ម្តាយ​របស់​ពួកគេ ។ កូនៗដែល​នៅ​ឆ្ងាយ​ពី​អ្នក​ម៉ែ​របស់​ពួកគេ អ្នកខ្លះ​បាន​ទូរ​សព្ទ​ទៅជូន​ពរ​អ្នក​ម្តាយ​ខ្លួន​ពី​ចម្ងាយ ។ អ្នក​ខ្លះទៀត បង្ហាញ​អារម្មណ៍​ស្រឡាញ់​និង​ជូនពរ​អ្នក​ម្តាយ​របស់​ពួកគេ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។


ជា​បន្ត​សូម​ស្តាប់​បទ​យកការណ៍​រប​ស់ លោក ជា ធី​រិ​ទ្ធ  ។





© រក្សាសិទ្ធិដោយ thmeythmey.com