ជាតិ
សង្គមជាតិ
ខែមេសា៖ ជនល្មើស២៥២នាក់​ត្រូវ​ឃាត់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​ចំនួន១៤០ករណី
12, May 2015 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ខែមេសា​ឆ្នាំ២០១៥  អាជ្ញាធរ បង្ក្រាបបាន​បទល្មើស​នា​នា​បាន​ចំនួន១៤០ករណី និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន២៥២នាក់ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ-សង្កាត់​មាន​សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ហ្វេ​ក​ប៊ុ​ករ​បស់​សាលា​រាជធានី ភ្នំពេញ។


របាយការណ៍​ដដែល បាន​បង្ហាញថា បទល្មើស​ដែល​អាជ្ញាធរ​បាន​បង្ក្រាប​រួម​ម​មាន​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន៤៧ករណី ឃាត់ខ្លួន​បាន​ចំនួន៦៣នាក់ បទល្មើស​គ្រឿងញៀន៤៤ករណី ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន៩៣នាក់  បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន៣៥ករណី និង​ឃាត់ខ្លួន​បាន​ចំនួន៥២នាក់ និង​បង្ក្រាប​ល្បែងស៊ីសង​បាន​ចំនួន១៤ករណី ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន៤៤នាក់។

សូមបញ្ជាក់ថា គោលនយោបាយ​ភូមិ-សង្កាត់​មាន​សុវត្ថិភាព មាន​ចំណុច​រួមមាន៖
១. គ្មាន​សកម្មភាព​ឆក់ ប្លន់ គ្រប់​ប្រភេទ
២. គ្មាន​ការដាំដុះ ផលិត ចរាចរ ជួញដូរ ចែក​ចាញ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់
៣. គ្មាន​អំពើ​អាណា​ចា​រ្យ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ ការជួញដូរ​ស្ត្រី និង​កុមារ
៤. គ្មាន​ក្មេង​ទំនើង
៥. គ្មាន​ការលេង​ល្បែងស៊ីសង ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ
៦. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍
៧. គ្មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ
៨. គ្មាន​ការត្រួតពិនិត្យ​ខុសច្បាប់
៩. មាន​វិធានការ​ទប់ស្កាត់ គ្រប់គ្រង និង​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ ប្រកបដោយ​ប្រសិទ្ធិភាព៕
 


© រក្សាសិទ្ធិដោយ thmeythmey.com