ជាតិ
រូបត្លុក
ប្រឆាំង​អំពើពុករលួយ៖ បាល់​នៅលើ​ជើង​មន្ត្រី
29, Nov 2015 , 9:19 am        
រូបភាព
ដោយ:
បើទោះជា​មាន​ពលរដ្ឋ​ខ្លះ​មាន​ទម្លាប់​ផ្តល់​សគុណ ផ្តល់ប្រាក់​ទឹកតែ ឬ​សេវា​ក្រៅផ្លូវការ​ដល់​មន្ត្រី ហើយ​មន្ត្រី​បដិសេធ​មិន​យក​នោះ នោះ​ហើយ​ទើប​ជាការ​ផ្លាស់ប្តូរ​ពិតប្រាកដ។ ដូច្នេះ​បាល់​ស្ថិតនៅលើ​ជើង​របស់​មន្ត្រី​ទៅវិញ​ទេ។ ប្រសិនបើ​មន្ត្រី​លេង​បាល់​នោះ គឺ​អំពើពុករលួយ​នៅតែមាន។ ប៉ុន្តែ បើសិនជា​មន្ត្រី​សម្រេចចិត្ត​ឈប់​លេង​បាល់​នោះ នោះ​សញ្ញា​នៃ​ការប្រឆាំង​អំពើពុករលួយ ក៏​កាន់តែ​លេចធ្លោ​នៅក្នុង​សង្គម​ខ្មែរ។


ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​និយម​ឲ្យ​ប្រាក់​ទៅ​មន្ត្រី ដើម្បី​សម្រួល​ការងារ​បាន​លឿន ក៏បាន​អះអាងថា ពួកគេ​ក៏​ចង់​ចូលរួមចំណែក​កសាង​សង្គម​កម្ពុជា​ស្អាតស្អំ​ដែរ ប៉ុន្តែ​នៅ​កន្លែង​ផ្តល់​សេវា​ខ្លះ មន្ត្រី​ហាក់​មាន​ចេតនា​ចង់​បង្ក​ភាពលំបាក​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​លុយ​តែម្តង។

នៅពេលដែល​ពលរដ្ឋ​សួរ​មន្ត្រី​អំពី​ការបង់ប្រាក់​សម្រាប់​សេវា​ខ្លះ មន្ត្រី​ពិតជា​បាន​ប្រាប់ថា «មិនត្រូវ​បង់ប្រាក់»មែន។ ប៉ុន្តែ​មន្ត្រី​មិនទាន់​បញ្ចប់​ឃ្លា​សន្ទនា​ដោយ​ងាយ​យ៉ាងនេះ​ទេ។ មន្ត្រី​ខ្លះ​បន្ថែមថា បើ​មាន«មនោសញ្ចេតនា» ឬ «កាហ្វេ គុយទាវ» ក៏បាន​ដែរ។ សាក្សី​ប្រាប់ថា មន្ត្រី​ខ្លះ ប្រាប់​មក​ពលរដ្ឋ កុំ​ឲ្យ​រាយការណ៍ ឬ​និយាយប្រាប់​គេឯង​ត​គ្នា​ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com