ជាតិ
សង្គមជាតិ
កូនកាត់​កម្ពុជា-កូរ៉េ មាន​ជាង១ម៉ឺន​នាក់
13, May 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
ពី​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល ចក្ខុរោគ មិត្តភាព​កម្ពុជា -កូរ៉េ នៃ​មន្ទីរពេទ្យ​អង្គឌួង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និង​កូរ៉េ នាពេលនេះ កំពុង​ក្លាយជា​ដន្លង​នឹង​គ្នា  ដោយសារតែ​រហូតមក​ដល់ពេលនេះ កូនកាត់​កម្ពុជា-កូរ៉េ មាន​ចំនួន​ជាង១ម៉ឺន​នាក់​ហើយ។ ជាមួយគ្នានេះ​លោក ហ៊ុន សែន ក៏​គ្រោង​រៀបចំ​យន្ដការ​ឲ្យ​ប្រជាជន​កម្ពុជា ចេះ​ពីរ​ភាសារ​បន្ថែមទៀត គឺ​ភាសារ​ខ្មែរ និង​កូរ៉េ​ផងដែរ«យើង​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា ឥឡូវនេះ​ប្រទេស​យើង គឺជា​ប្រទេស​ដន្លង គ្រាន់តែ​កូនកាត់​មាន​ចំនួន​ជាង១ម៉ឺន​នាក់​ទៅហើយ កូនកាត់​រវាង​កម្ពុជា និង​កូរ៉េ មិន​ថា​យ៉ាងម៉េច​កូរ៉េ​ចូលចិត្ត​យកប្រពន្ធ​ខ្មែរ ឥឡូវ​គ្រាន់តែ​កូនកាត់ មាន​ប្រមាណ​ជាង១ម៉ឺន»។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន។

សូម​ស្ដាប់​សំឡេង៖









© រក្សាសិទ្ធិដោយ thmeythmey.com