ជាតិ
សង្គមជាតិ
អង្គការចំនួន២ ធ្វើសន្និសីទកាសែត អំពីផលវិបាលនៃវិនាសកម្មព្រៃឈើនៅកម្ពុជា 20, May 2015 , 4:24 pm
![](https://image.thmeythmey.com/pictures/2015/05/20/thumb2/2052015162910dsc_0106.jpg)
×![]()
អង្គការសង្គមស៊ីវិលចំនួន២ គឺអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងអង្គការបណ្តាញយុវជនកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីផលវិបាលនៃវិនាសកម្មព្រៃឈើ នៅក្នុងប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងរបស់អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បត្តិ៍ស្អែកនេះ នៅភោជនីយដ្ឋានបៃតង។
បើតាមសេចក្តីជូនដំណឹងដដែល មានគោលបំណងសំខាន់ៗចំនួន៤ នៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺទី១. ដើម្បីបង្ហាញ របាយការណ៍នៃទស្សនកិច្ចសិក្សាទៅកាន់តំបន់ព្រៃឡង់ កាលពីថ្ងៃទី ១៣ដល់១៧ឧសភាកន្លងទៅ ទី២. ឆ្លុះបញ្ជាំងពីស្ថានភាពបំផ្លាញព្រៃឡង់នាពេលបច្ចុប្បន្ន ទី៣. បង្ហាញពីឧបសគ្គរបស់សហគមន៍ និងសកម្មជនការពារធនធានធម្មជាតិ និងទី៤. គឺដើម្បីបង្ហាញពីការរារាំងនិស្សិត និងសកម្មជនព្រៃឈើ ពី សំណាក់អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕
© រក្សាសិទ្ធិដោយ thmeythmey.com