ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឧកញ៉ា គួច ម៉េង​លី៖«ប្រទេស​មិនអាច​លូតលាស់​ទេ បើ​ពលរដ្ឋ​មិនចេះ​ឱបក្រសោប​គ្នា»
20, Sep 2015 , 10:00 pm        
រូបភាព


តាំងពី​ឆ្នាំ២០០៥ មូលនិធិ​ម៉េង​លី ជេ គួច បានចាប់ផ្តើម​សកម្មភាព​មនុស្សធម៌រ​បស់​ខ្លួន។ សាងសង់​ផ្ទះ​ជូន​ទុរគតជន ព្យាបាល​សហគម​ពលរដ្ឋ​ក្រីក្រ ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ ចែកចាយ​អាហារូបត្ថម្ភ ជាដើម ទាំងអស់នេះ​គឺជា​សកម្មភាព​សប្បុរស​របស់​មូលនិធិ​នេះ​ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ធំ​មេ​ង​លី ជេ គួច ហូល​ឌី​ង។ ប្រធាន​មូលនិធិ លោក​ឧកញ៉ា គួច ម៉េង​លី បានផ្តល់​តម្លៃ​ទៅដល់​ស្មារតី​នៃ​ការជួយ​គ្នា​រវាង​ពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​អាច​រីកចម្រើន​បាន។ សម្រាប់​លោក គួច ម៉េង​លី ដែលជា​វេជ្ជបណ្ឌិត ផងដែរ​នោះ មនុស្ស​គ្រប់គ្នា​ត្រូវតែ​ប្រញាប់​ធ្វើ​ជួយ​ចែករំលែក​គ្នា​ទៅតាម​លទ្ធភាព និង​ធនធាន ដោយ​មិនចាំបាច់​ខ្លួន​ក្លាយជា​សេដ្ឋី​នោះឡើយ។ រហូតដល់​ឆ្នាំ២០១៥នេះ មូលនិធិ ម៉េង​លី ជេ គួច មាន១៥គម្រោង ដែល​ត្រូវបាន​អនុវត្ត​ជាប្រចាំ។


សូម​ស្តាប់​ទស្សនៈ​របស់លោក​ឧក​ញ៉ា គួច ម៉េង​លី ស្តីពី​សារៈសំខាន់​នៃ​កិច្ចការ​សង្គម នៅក្នុង​បទសម្ភាសន៍​ដែល​លោក​ផ្តល់ជូន​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ៖










© រក្សាសិទ្ធិដោយ thmeythmey.com