ជាតិ
សង្គមជាតិ
ហិង្សា​កុមារ​បណ្តាល​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​រាប់លាន​ដុល្លារ​អាមេរិក
01, Jun 2015 , 9:56 am        
រូបភាព
ដោយ:
លោកស្រី រ៉ា​ណា ហ្លា​វ័រ តំណាង​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) បាន​ថ្លែងថា ហិង្សា​លើ​កុមារ​បាន​បណ្តាល​ឲ្យ​កម្ពុជា ខាត​ថ្លៃ​ចំណាយ​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​សុខភាព​កុមារ​រាប់លាន​ដុល្លារ​អាមេរិក។ តាម​របាយការណ៍​សិក្សា​ក្រោម​ការគាំទ្រ​ដោយ​យូ​នី​សេ​ហ្វ បាន​បង្ហាញថា ហិង្សា​លើ​កុមារ​បាន​បណ្តាល​ឲ្យ​កម្ពុជា ខាត​ថ្លៃ​ចំណាយ​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​សុខភាព​កុមារ​សរុប​ប្រមាណ ១៦២លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៣ ឬ​ប្រហាក់ប្រហែល១% នៃ​ផលិតផល​ក្នុងស្រុក​សរុប។


លោកស្រី រ៉ា​ណា ហ្លា​វ័រ បានលើកឡើង​ពី​របាយការណ៍​នេះ​ឡើង នាឱកាស​ការ​ប្រារព្ធ​ខួប​លើក​ទី៦៦ ទិវា​កុមារ​អន្តរជាតិ ១មិថុនា និង​ខួប​លើក​ទី១៤ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ២០១៥ ។ លោកស្រី​បន្ថែមថា អំពើហិង្សា​លើ​កុមារ​នេះដែរ បានធ្វើ​ឲ្យ​ខាតបង់​ផ្នែក​ផលិតភាព​កុមារ​សរុប​តម្លៃ ៨៣,៣លាន​ដុល្លារ​អាមេរិក​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com