ជាតិ
សង្គមជាតិ
អង្គការផ្ទះបាយកុមាររៀបចំខួបកំណើតឲ្យកុមារជាង ៣០០នាក់រួមគ្នា 01, Jun 2015 , 11:06 am
![](https://image.thmeythmey.com/pictures/2015/06/01/thumb2/chirldren_home_02.jpg)
×![]()
នៅថ្ងៃទិវាកុមារអន្តរជាតិ ១មិថុនានេះ អង្គការផ្ទះបាយកុមារ ដែលមានទីតាំងនៅជិតផ្សារបឹងត្របែក បានរៀបចំពិធីបុណ្យខួបកំណើតឲ្យកុមារជាង៣០០នាក់រួមគ្នា។ កុមារទាំងនោះ សុទ្ធសឹងតែជាកុមារក្រីក្រដែលបរិភោគមិនគ្រប់គ្រាន់ និងកុមារទទួលបន្ទុករកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកុមារបោះបង់ចោលការសិក្សាជាដើម។
លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានឲ្យដឹងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១មិថុនា ដែលជាថ្ងៃទិវាកុមារអន្តរជាតិ។ លោកបន្តថា ការរៀបចំខួបកំណើតរួមឲ្យកុមារទាំងនេះ គឺដើម្បីឲ្យកុមារទាំងនោះយល់ថាពួកគេក៏នៅមានអ្នកទទួលខុសត្រូវ មានអ្នកយកចិត្តទុកដាក់ដូចកុមារទូទៅទៀតដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com